FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អភិបាលស្រុកទ្រាំង ចុះណែនាំម្ចាស់ម៉ៅការភាស៊ីផ្សារល្វេ ឱ្យបញ្ឈប់ជាបន្ទាន់ការយកភាស៊ីផ្ទុយពីសៀវភៅបន្ទុក

19-09-2026 13:08

(តាកែវ)៖ លោក អ៊ុំ ចំរើន អភិបាលស្រុកទ្រាំង នៅព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៦នេះ បានចុះអប់រំណែនាំដល់ម្ចាស់ម៉ៅការយកភាស៊ីនៅផ្សារល្វេ ក្នុងឃុំ៨មុំ ស្រុកទ្រាំង ខេត្តតាកែវ ឱ្យបញ្ឈប់ជាបន្ទាន់នូវការយកភាស៊ីខុសពីគោលការណ៍ណែនាំ និងសៀវភៅបន្ទុករបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

លោកអភិបាលស្រុកបានថ្លែងឲ្យដឹងថា ការចុះមកពិនិត្យការយកភាស៊ីខុសប្រក្រតីនេះ គឺបន្ទាប់ពីលោកបានទទួលព័ត៌មានពីបងប្អូនប្រជាពលរដ្ឋ។ ក្រោយពីការចុះមកដល់ផ្ទាល់ លោកបានរកឃើញថា ការយកភាស៊ីពិតជាមិនត្រឹមត្រូវតាមគោលការណ៍ច្បាប់កំណត់នោះទេ ហេតុដូច្នេះហើយទើបលោកបានធ្វើការណែនាំឱ្យបញ្ឈប់ជាបន្ទាន់ និងមិនលើកលែងជាដាច់ខាតចំពោះការអនុវត្តផ្ទុយពីគោលការណ៍ និងសៀវភៅបន្ទុកឡើយ។

ឆ្លៀតក្នុងឱកាសនោះដែរ លោក អ៊ុំ ចំរើន ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះប្រជាពលរដ្ឋ ដែលបានរាយការណ៍ពីភាពមិនប្រក្រតីនេះ។

ក្នុងនាមអាជ្ញាធរ លោកបានប្តេជ្ញារួមគ្នាដោះស្រាយបញ្ហាអសកម្មនានានៅមូលដ្ឋានទាំងអស់គ្នា ដើម្បីធានាបាននូវភាពត្រឹមត្រូវ និងយុត្តិធម៌ជូនប្រជាពលរដ្ឋ។ ការអនុវត្តតាមគោលការណ៍ច្បាប់ គឺជាកាតព្វកិច្ចដែលគ្រប់ភាគីត្រូវតែគោរព ដើម្បីរក្សាបាននូវសណ្តាប់ធ្នាប់ និងប្រសិទ្ធភាពនៃការគ្រប់គ្រងទីផ្សារ៕