FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សម្ដេចតេជោ ហ៊ុន សែន ផ្ញើសារជូនពរប្រធានក្រុមប្រឹក្សាស៊ូរ៉ា និងប្រជាជន នៃព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត ក្នុងឱកាសនៃទិវាបុណ្យជាតិ

19-09-2026 13:06

(ភ្នំពេញ)៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា បានផ្ញើសារជូនពរ លោកបណ្ឌិត Abdullah Mohammed Ibrahim Al-Sheikh ប្រធានក្រុមប្រឹក្សាស៊ូរ៉ា (សភា) និងប្រជាជន នៃព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត ក្នុងឱកាសនៃទិវាបុណ្យជាតិ របស់ព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត នាថ្ងៃទី ១៨ ខែកញ្ញា ឆ្នាំ២០២៦។

សារលិខិតជូនពររបស់សម្ដេចតេជោ ហ៊ុន សែន មានខ្លឹមសារដូចតទៅ៖ « ក្នុងនាមព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងក្នុងនាមខ្ញុំផ្ទាល់ ខ្ញុំសូមសម្តែងនូវការអបអរសាទរ ដ៏ស្មោះស្ម័គ្រ និងសូមជូនពរបវរមហាប្រសើរជូន ឯកឧត្តមប្រធានក្រុមប្រឹក្សាស៊ូរ៉ា និងប្រជាជនជាទីរាប់អាន នៃព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត ក្នុងឱកាសនៃទិវាបុណ្យជាតិរបស់ព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត។

ខ្ញុំមានសេចក្តីរីករាយចំពោះការរីកចម្រើនជាបន្តបន្ទាប់នៃចំណងមិត្តភាព និងទំនាក់ទំនងរវាង ប្រទេសយើងទាំងពីរ ដើម្បីជាប្រយោជន៍រួមរបស់ប្រជាជាតិយើងទាំងពីរ។ ជាក់ស្តែង ការផ្លាស់ប្តូរទស្សនកិច្ច ក្នុងកម្រិតជាន់ខ្ពស់រវាងប្រទេសយើងទាំងពីរ ត្រូវបានពង្រឹងបន្ថែមទៀតតាមរយៈការចូលរួមរបស់គណៈ ប្រតិភូសភាអារ៉ាប៊ីសាអូឌីត ក្នុងសន្និសីទប្រធានសភានៃអន្តរសភា លើកទី២ (ISC-2) ដែលបានបញ្ចប់ ដោយជោគជ័យ តាមរយៈកិច្ចប្រឹងប្រែង និងបំណងប្រាថ្នារួមរបស់យើងដើម្បីសន្តិភាព និងវិបុលភាពរួម។

ខ្ញុំត្រៀមខ្លួនជាស្រេចក្នុងការបន្តធ្វើការយ៉ាងជិតស្និទ្ធជាមួយឯកឧត្តមប្រធាន ដើម្បីពង្រីកវិសាលភាព នៃកិច្ចសហប្រតិបត្តិការ រវាងស្ថាប័ននីតិប្បញ្ញត្តិនៃប្រទេសយើងទាំងពីរ ដែលនឹងរួមចំណែកដល់ការធ្វើឱ្យ កាន់តែស៊ីជម្រៅបន្ថែមទៀតនូវទំនាក់ទំនងទ្វេភាគីរវាងព្រះរាជាណាចក្រកម្ពុជា និងព្រះរាជាណាចក្រ អារ៉ាប៊ីសាអូឌីត។

ជាថ្មីម្តងទៀត សូម ឯកឧត្តមប្រធាន មេត្តាទទួលនូវការគោរពរាប់អានដ៏ជ្រាលជ្រៅបំផុតពីខ្ញុំ និង សូមជូនពរ ឯកឧត្តមប្រធាន សូមបន្តមានសុខភាពល្អបរិបូរ សុភមង្គល និងទទួលបានជោគជ័យក្នុងភារកិច្ច ដ៏ឧត្តុង្គឧត្តមរបស់ឯកឧត្តមប្រធាន ព្រមទាំងសូមជូនពរប្រជាជននៃព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត ទទួលបានសុខមាលភាព និងវិបុលភាពបន្ថែមទៀត»៕