FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ព្រឹត្តិការណ៍សមរាត្រី នារដូវវស្សាឆ្នាំ២០២៦ នឹងឈានចូលមកដល់ នៅដើមសប្តាហ៍ក្រោយនេះ (Video inside)

19-09-2026 10:52

(សៀមរាប)៖ សូមលោកអ្នកត្រៀមខ្លួនឱ្យរួចរាល់ ដើម្បីចូលរួមទទួលយកបទពិសោធន៍ដ៏រំភើប និងស្ញប់ស្ញែងបំផុត ចំពោះទេពកោសល្យស្នាដៃនៃបុព្វបុរសខ្មែរ នៅដើមសប្តាហ៍ខាងមុខ។ ព្រឹត្តិការណ៍សមរាត្រី (Angkor Equinox) នារដូវវស្សាឆ្នាំ២០២៦ នឹងឈានចូលមកដល់នៅដើមសប្តាហ៍ក្រោយនេះ។

នេះជាបាតុភូតធម្មជាតិដ៏អស្ចារ្យ ដែលថ្ងៃនិងយប់មានរយៈពេលស្មើគ្នា ហើយជាពេលវេលាដែលពន្លឺព្រះអាទិត្យពណ៌មាស នឹងរះឡើងត្រង់ចំកំពូលកណ្ដាល នៃប្រាសាទអង្គរវត្តយ៉ាងល្អឯក។

ទិដ្ឋភាពដ៏អស្ចារ្យនេះ មិនត្រឹមតែជាសម្រស់ធម្មជាតិដ៏កម្របានឃើញប៉ុណ្ណោះទេ ប៉ុន្តែជាភស្តុតាងរស់បង្ហាញពីចំណេះដឹងផ្នែកតារាសាស្ត្រ គណិតវិទ្យា និងស្ថាបត្យកម្មដ៏កំពូលគ្មានពីររបស់ដូនតាខ្មែរក្នុងការកសាងប្រាសាទប្រវត្តិសាស្ត្រនេះឡើង។

សូមជូនព័ត៌មានសម្រាប់ការចូលរួមទស្សនា៖
* កាលបរិច្ឆេទដែលអាចទស្សនាបាន៖ ចាប់ពីថ្ងៃទី២១ ដល់ ២៣ ខែកញ្ញា ឆ្នាំ២០២៦
* ថ្ងៃត្រូវតាមក្បួនតម្រា៖ ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៦
* ពេលវេលាល្អបំផុត៖ ចាប់ពីម៉ោង ៦៖១៥ព្រឹក ដល់៦៖៤៥ព្រឹក

សូមអញ្ជើញភ្ញៀវទេសចរជាតិ អន្តរជាតិ និងបងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់ រៀបចំដំណើរកម្សាន្តមកកាន់ទឹកដីប្រវត្តិសាស្ត្រខេត្តសៀមរាប ដើម្បីចូលរួមទស្សនា និងផ្តិតយករូបភាពអនុស្សាវរីយ៍ដ៏កម្រនេះដោយផ្ទាល់ភ្នែក។

សូមចំណាំ៖ ដើម្បីចូលរួមថែរក្សាកិត្តិយស និងតម្លៃបេតិកភណ្ឌពិភពលោក សូមភ្ញៀវទេសចរទាំងអស់មេត្តាស្លៀកពាក់ឱ្យបានត្រឹមត្រូវ និងគោរពតាម «ក្រមប្រតិបត្តិអង្គរ» (Angkor Code of Conduct) ឱ្យបានខ្ជាប់ខ្ជួន៕