FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តបន្ទាយមានជ័យ បន្ដពិនិត្យរដ្ឋបាលទីតាំងចំនួន៤ ក្នុងភូមិសាស្ដ្រក្រុងប៉ោយប៉ែត តែមិនមានបទល្មើស Online Scams

18-09-2026 22:06

(បន្ទាយមានជ័យ)៖ កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តបន្ទាយមានជ័យ នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៦នេះ បានបន្ដប្រតិបត្តិការត្រួតពិនិត្យរដ្ឋបាល ទីតាំងចំនួន៤ក្នុងភូមិសាស្ដ្រក្រុងប៉ោយប៉ែត តែមិនមានបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams នោះឡើយ។

ប្រតិបត្តិការនេះធ្វើឡើងដោយអនុវត្តតាមការណែនាំរបស់លោក អ៊ុំ រាត្រី អភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ក្រោមការសម្របសម្រួលពីតំណាងអយ្យការអមសាលាដំបូងខេត្ត និងដឹកនាំប្រតិបត្តិការដោយលោក លៀម សុដា អភិបាលរង និងលោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុងប៉ោយប៉ែត ព្រមទាំងមានការចូលរួមសហការពីសមត្ថកិច្ចពាក់ព័ន្ធផ្សេងៗទៀត។

ក្នុងនោះកម្លាំងសមត្ថកិច្ច បានចុះអនុវត្តការងាររដ្ឋបាលនៅតាមបណ្តាសង្កាត់ ស្ថិតក្នុងភូមិសាស្ត្រក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ចំនួន៤ទីតាំង និងបានរកឃើញជនបរទេសស្នាក់នៅចំនួន២២នាក់ ស្រី៣នាក់ (ជនជាតិឥណ្ឌូនេស៊ី) មានឯកសារត្រឹមត្រូវចំនួន២២នាក់ ស្រី៣នាក់ ពុំមានបទល្មើសស្គេមអនឡាញ។

ទីតាំងដែលបានចុះការងាររដ្ឋបាលរួមមាន៖
*១៖ សង្កាត់ប៉ោយប៉ែត ដឹកនាំដោយលោក បោន សិលា អភិបាលរង ក្រុងប៉ោយប៉ែតចុះអនុវត្តបានចំនួន២គោលដៅ រកឃើញជនបរទេសស្នាក់នៅចំនួន៦នាក់ ស្រី៣នាក់ (ជនជាតិឥណ្ឌូនេស៊ី) មានឯកសារត្រឹមត្រូវ និងពុំមានពាក់ព័ន្ធបទល្មើសស្តេមអនឡាញ។
*២៖ សង្កាត់អូរជ្រៅ ដឹកនាំដោយលោក ពេស រិយ៉ាស័ក អភិបាលរងក្រុង អនុវត្តបានចំនួន១គោលដៅ រកឃើញជនបរទេសស្នាក់នៅចំនួន១៦នាក់ (ឥណ្ឌូនេស៊ី) មានឯកសារត្រឹមត្រូវទាំងអស់ ពុំមានពាក់ព័ន្ធបទល្មើសស្នេមអនឡាញទេ។
*៣៖ សង្កាត់ផ្សារកណ្ដាល ដឹកនាំដោយលោក មាស សំណាង អភិបាលរងក្រុងចុះអនុវត្តបានចំនួន១ទីតាំង ពុំមានបទល្មើស៕