FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

រកឃើញបេក្ខជនជ័យលាភីប្រឡងជាប់វិញ្ញាសារសរសេរលើកទី១ សម្រាប់ការប្រឡងចូលក្រសួងយុត្តិធម៌ និងក្រសួងផែនការ, បេក្ខជនទាំងអស់នឹងបន្ដប្រឡងលើវិញ្ញាសាផ្ទាល់មាត់

18-09-2026 16:33

(ភ្នំពេញ)៖ ដំណើរការកែសន្លឹកកិច្ចការ បូកពិន្ទុ និងផ្ទៀងផ្ទាត់សម្រាប់ការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការចូលបម្រើការងារក្នុងក្របខ័ណ្ឌក្រសួងយុត្តិធម៌ និងមន្ត្រីផ្អែកលើកិច្ចព្រមព្រៀងការងារឱ្យបម្រើការងារនៅក្នុងវិទ្យាស្ថានជាតិស្ថិតិនៃក្រសួងផែនការ (វិញ្ញាសាសរសេរលើកទី១) បានឈានដល់ទីបញ្ចប់។

នេះគឺជាដំណាក់កាលដ៏មានសារៈសំខាន់បំផុត មុនពេលឈានដល់ការប្រកាសលទ្ធផលជាផ្លូវការ ខណៈដែលលោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានអញ្ជើញពិនិត្យ និងចុះហត្ថលេខាលើលទ្ធផលប្រឡងដោយផ្ទាល់។

ការចុះហត្ថលេខាបញ្ជាក់លទ្ធផលនេះ ត្រូវបានធ្វើឡើងនៅមណ្ឌលកំណែសាលាភូមិន្ទរដ្ឋបាល ដោយមានវត្តមានចូលរួមពីគណៈកម្មការ អនុគណៈកម្មការនានា តំណាងក្រសួងសាមីទាំង២ អង្គភាពពាក់ព័ន្ធ និងអ្នកសង្កេតការណ៍ ព្រមទាំងអ្នកសារព័ត៌មាន ដើម្បីធានាបាននូវតម្លាភាព និងសុក្រឹតភាពពេញលេញ។

ក្នុងនោះ រកឃើញបេក្ខជនជ័យលាភីក្នុងការប្រឡងក្រសួងយុត្តិធម៌ ចំនួន១៣នាក់ (ស្ដ្រី៨នាក់) និងក្រសួងផែនការ ចំនួន២៦នាក់ (ស្ដ្រី១០នាក់)៕