FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ ផ្ញើសាររំលែកទុក្ខយ៉ាងក្រៀមក្រំជូន ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត ចំពោះមរណភាពមហាឧបាសិកា អ៊ាង សុផាត ត្រូវជាមាតាបង្កើត

18-09-2026 13:05

(ភ្នំពេញ)៖ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តកំពង់ស្ពឺ ព្រមទាំងមន្រ្តីរាជការ និងកងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋទូទាំងខេត្ត ផ្ញើសាររំលែកទុក្ខជូន ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត និងក្រុមគ្រួសារ ចំពោះមរណភាពរបស់មហាឧបាសិកា អ៊ាង សុផាត ដែលត្រូវជាមាតាបង្កើតរបស់ ឯកឧត្តមបណ្ឌិត និងបានទទួលមរណភាពនៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦ វេលាម៉ោង ១៨៖៤៣នាទី នៅទីក្រុងអែដម៉ុនតុន ខេត្តអាល់បឺរតា ប្រទេសកាណាដា ក្នុងជន្មាយុ ៩៣ឆ្នាំ ដោយជរាពាធ។

ក្នុងវេលាដ៏ក្រៀមក្រំនេះ យើងខ្ញុំទាំងអស់គ្នា សូមសម្តែងនូវសមានទុក្ខដ៏ធំធេង និងសោកស្តាយ ស្រណោះអាឡោះអាល័យជាទីបំផុត ចំពោះមរណភាពរបស់មហាឧបាសិកា អ៊ាង សុផាត ដែលជាការបាត់បង់នូវម្តាយ ម្តាយក្មេក ជីដូន និងជីដូនទូត ជាទីគោរពស្រឡាញ់ ប្រកបដោយព្រហ្មវិហារធម៌ ដែលបានលះបង់កម្លាំងកាយចិត្តក្នុងការចិញ្ចឹមបីបាច់ថែរក្សា និងអប់រំទូន្មានបុត្របុត្រី កូនចៅ ឱ្យក្លាយជាធនធានដ៏ល្អក្នុងសង្គមជាតិ។ មិនតែប៉ុណ្ណោះ ក៏ជាការបាត់បង់នូវពុទ្ធសាសនូបត្ថម្ភមួយរូប ដែលនាពេលកន្លងទៅ តែងតែរួមចំណែកកសាងសមិទ្ធផលនានា សម្រាប់បម្រើក្នុងវិស័យពុទ្ធចក្រ និងអាណាចក្រ។

យើងខ្ញុំទាំងអស់គ្នា សូមឧទ្ទិសបួងសួងដល់វិញ្ញាណក្ខន្ធមហាឧបាសិកា អ៊ាង សុផាត បានចាប់បដិសន្ធិក្នុងសុគតិភព កុំបីឃ្លៀងឃ្លាតឡើយ៕