ដំណឹងមរណភាព! មហាឧបាសិកា អ៊ាង សុផាត ម្តាយបង្កើតបណ្ឌិត អ៊ាង សុផល្លែត បានទទួលមរណភាពក្នុងជន្មាយុ ៩៣ឆ្នាំ ដោយជរាពាធ នៅប្រទេសកាណាដា
17-09-2026 14:05
(កាណាដា)៖ មហាឧបាសិកា អ៊ាង សុផាត ធម្មសទ្ធានុរ័ក្ខសិរីតាណី អគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ដែលត្រូវជាម្ដាយបង្កើតរបស់ឯកឧត្ដមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីបរិស្ថាន បានទទួលមរណភាពនៅថ្ងៃពុធ ៥កើត ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦ វេលាម៉ោង ១៨:៤៣នាទី នៅទីក្រុងអែដម៉ុនតុន រដ្ឋធានីនៃខេត្តអាល់បឺរតា ប្រទេសកាណាដា ក្នុងជន្មាយុ ៩៣ឆ្នាំ ដោយជរាពាធ។
ការបាត់បង់នេះ គឺជាការបាត់បង់ម្ដាយដ៏មានព្រហ្មវិហារធម៌ និងជាពុទ្ធសាសនិកដ៏ឆ្នើមមួយរូបដែលបានរួមចំណែកលើកតម្កើង និងទ្រទ្រង់ព្រះពុទ្ធសាសនា។
ដំណឹងនេះ ចាត់ទុកជាសេចក្តីជូនដំណឹងដល់ សម្តេច ឯកឧត្តម លោកជំទាវ លោកអ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី នាងកញ្ញា និងសាច់ញាតិ ព្រមទាំងញាតិមិត្តជិតឆ្ងាយនៃសពទាំងអស់ មេត្តាជ្រាបជាព័ត៌មាន៕

