FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អ្នកបង្ហោះលក់ឧបករណ៍ឆក់ត្រី តាមបណ្ដាញសង្គម ២នាក់ ត្រូវបានឃាត់ខ្លួន និងកសាងសំណុំរឿងបញ្ជូនទៅតុលាការ

16-09-2026 23:01

(ភ្នំពេញ)៖ ក្រោយពីទទួលបានការណែនាំពី លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កាលពីថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៦ កម្លាំងជំនាញនៃអគ្គនាយកដ្ឋានជលផល និងការសម្របសម្រួលនីតិវិធីពីព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានចុះត្រួតពិនិត្យនិងបង្រ្កាបបទល្មើសជលផល ផលិត ទិញ ឬលក់ឧបករណឆក់ត្រីដែលប្រើប្រាស់ហ្វេសបុកផេក «លក់ដុំឆក់ត្រី» និង «សុធាលក់ដុំឆក់ត្រី»។

ជាលទ្ធផលក្រុមការងារបង្ក្រាបបានឃាត់ខ្លួនជនសង្ស័យចំនួន២នាក់ ដកហូតនូវវត្ថុតាងនៃបទល្មើសរួមមាន ឧបករណ៍ឆក់ក្តៅ ចំនួន២០គ្រឿង ឧបករណ៍ឆក់ត្រជាក់ ចំនួន១គ្រឿង ម៉ូតូ១គ្រឿង ទូរស័ព្ទ២គ្រឿង ។

ពេលនេះសមត្ថកិច្ចជំនាញជលផលកំពុងកសាងសំណុំរឿងបញ្ជូនទៅតុលាការអនុវត្តទៅតាមនីតិវិធីច្បាប់ស្តីពីជលផល។ ដោយឡែកអ្នកពាក់ព័ន្ធ ក្នុងករណីផលិត ផ្គត់ផ្គត់ ទិញ ឬលក់ឧបករណ៍ឆក់ត្រីតាមរយៈផេកទាំង២នេះ សមត្ថកិច្ចជំនាញជំនាញកំពុងបន្តធ្វើការស្រាវជ្រាវ ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕