បណ្ឌិត ឥន សុផល បង្ហាញពីនយោបាយការទូតទុច្ចរិតរបស់ភាគីថៃ
16-09-2026 19:32
(ភ្នំពេញ)៖ តាមរយៈបណ្ដាញេះព័ត៌មាន Fresh News លោកបណ្ឌិត ឥន សុផល អ្នកជំនាញផ្នែកវិទ្យាសាស្រ្តនយោបាយ និងទំនាក់ទំនងអន្តរជាតិ បានលើកឡើងថា គ្រាន់តែភាគីថៃ ស្នើសុំប្តូរទីកន្លែងប្រជុំពីទីក្រុងឡាអេ មកសិង្ហបុរី បានបង្កប់នូវគំនិតទុច្ចរិតការទូតរួចទៅហើយ។ បន្ថែមពីនេះ ថៃបានឆ្លៀតឱកាសនេះ ប្រកាសពីអធិបតេយ្យភាពនៅលើដែនកោះ នៅលើឆាកអន្តរជាតិផងដែរ។
អ្នកជំនាញរូបនេះ បានបង្ហាញឲ្យឃើញទៀតថា ថៃចង់ទាញដំណើរត្រឡប់ក្រោយមកចរចាទ្វេភាគី គឺគ្រាន់តែជាលេសគេចចេញពីការប្រឈមមុខនៅលើឆាកអន្តរជាតិ។ នេះជាការអះអាងក្នុងគំនិតទុច្ចរិតនៅចំពោះមុខគណៈកម្មាធិការអន្តរជាតិ បើថៃមានឆន្ទៈក្នុងការស្វែងរកដំណោះស្រាយទ្វេភាគីមែននោះ ហេតុអ្វីត្រូវលុប MOU ជាឯកតោភាគី?
ជាការពិតណាស់ ថៃបានបង្កើតយុទ្ធសាស្ត្រកំណត់ក្របខណ្ឌព័ត៌មាន narrative framing ដើម្បីឱ្យគណៈកម្មការ ប្រព័ន្ធផ្សព្វផ្សាយ និងសហគមន៍អន្តរជាតិមើលឃើញថា ថៃជាភាគីអនុវត្តនយោបាយជាក់ស្តែង និងចង់ចរចា ខណៈកម្ពុជាកំពុងប្រើច្បាប់អន្តរជាតិដើម្បីទទួលបានអត្ថប្រយោជន៍នយោបាយ និងសីលធម៌។ យុទ្ធសាស្ត្រនេះហៅថា pre-emptive credibility contest គឺការប្រជែងបង្កើតភាពគួរឱ្យជឿទុកចិត្តមុនពេលការពិនិត្យលើអង្គហេតុ។
ជុំវិញករណី ដែលថៃចូលរួម UNCLOS នេះ សម្រាប់លោកបណ្ឌិត ឥន សុផល មើលឃើញថា ថៃធ្វើដើម្បីបង្ហាញថាខ្លួនគោរពច្បាប់អន្តរជាតិ ប៉ុន្តែក្នុងពេលតែមួយ ថៃបានបង្រួមវិសាលភាពរបស់គណៈកម្មការការពារខ្សែទាមទារឆ្នាំ១៩៧៣ បដិសេធការភ្ជាប់កោះ បង្វែរដំណើរការទៅការចរចាទ្វេភាគី និងរក្សាសេរីភាពមិនទទួលយកអនុសាសន៍ដែលមិនអំណោយផល។ ការដែលថៃចូលរួម UNCLOS គឺគ្រាន់តែជាលេសពន្យាពេល និងបង្វែងដានពីការយកចិត្តដាក់របស់អន្តរជាតិលើពីការកាន់កាប់ទឹកដីកម្ពុជាដោយខុសច្បាប់ប៉ុណ្ណោះ។ កុំភ្លេចខ្លួនព្រំដែនគោក៕


