FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ក្រសួងត្រៀមដាក់ឱ្យប្រើប្រាស់សាកល្បង ប្រព័ន្ធគ្រប់គ្រងការធ្វើបច្ចុប្បន្នភាពទិន្នន័យ ក្រុមហ៊ុនផ្តល់សេវាកម្មដឹកជញ្ជូន តាមប្រព័ន្ធបច្ចេកវិទ្យាឌីជីថល

16-09-2026 15:30

(ភ្នំពេញ)៖ លោក នឹម សុធា អនុរដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន បានដឹកនាំកិច្ចប្រជុំពិនិត្យ និងត្រៀមដាក់ឱ្យប្រើប្រាស់សាកល្បងនូវប្រព័ន្ធគ្រប់គ្រងការធ្វើបច្ចុប្បន្នភាព ទិន្នន័យក្រុមហ៊ុនផ្តល់សេវាកម្មដឹកជញ្ជូនតាមប្រព័ន្ធបច្ចេកវិទ្យាឌីជីថល ដោយមានការចូលរួមពីលោកអគ្គនាយកដឹកជញ្ជូនផ្លូវគោក លោកអគ្គនាយកដ្ឋានបច្ចេកវិទ្យា និងទំនាក់ទំនងសាធារណៈ លោក-លោកស្រី ជាអគ្គនាយករង ប្រធាននាយកដ្ឋាន-អនុប្រធាននាយកដ្ឋាន និងមន្ត្រីជំនាញពាក់ព័ន្ធ។

កិច្ចប្រជុំនេះនារសៀលថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៦ បានរៀបចំឡើងក្នុងគោលបំណង ដើម្បីពិនិត្យវឌ្ឍនភាពការងារ នៃការត្រៀមប្រកាសដាក់ឱ្យប្រើប្រាស់សាកល្បងនូវប្រព័ន្ធគ្រប់គ្រងការធ្វើបច្ចុប្បន្នភាពទិន្នន័យក្រុមហ៊ុនផ្តល់សេវាកម្មដឹកជញ្ជូនតាមប្រព័ន្ធបច្ចេកវិទ្យាឌីជីថល របស់ក្រសួងសាធារណការ និងដឹកជញ្ជូន តាមរយៈការធ្វើឌីជីថលូបនីយកម្ម ក្នុងការត្រួតពិនិត្យ វាយតម្លៃ និងពង្រឹងយន្តការនៃការគ្រប់គ្រងទិន្នន័យយានយន្ត និងអ្នកបើកបរជាសមាជិកក្រុមហ៊ុនផ្ដល់សេវា Ride Hailing ដែលកំពុងប្រតិបតិ្តការក្នុងព្រះរាជាណាចក្រកម្ពុជា ឱ្យកាន់តែមានប្រសិទ្ធភាព និងតម្លាភាព។

ថ្លែងក្នុងឱកាសនោះលោកអនុរដ្ឋលេខាធិការ ប្រធានអង្គប្រជុំ បានណែនាំដល់ក្រុមការងារជំនាញនៃអគ្គនាយកដ្ឋានពាក់ព័ន្ធ ត្រូវបន្តខិតខំប្រឹងប្រែងសហការគ្នាលើការអភិវឌ្ឍ និងការធ្វើបច្ចុប្បន្នភាពទិន្នន័យក្រុមហ៊ុនផ្តល់សេវាកម្មដឹកជញ្ជូន តាមប្រព័ន្ធបច្ចេកវិទ្យាឌីជីថលនេះឱ្យមានភាពត្រឹមត្រូវ ច្បាស់លាស់ គ្រប់ជ្រុងជ្រោយ ដើម្បីអាចបន្តនីតិវិធីស្នើសុំគោលការណ៍ថ្នាក់ដឹកនាំក្រសួង ពិនិត្យ និងដាក់ដំណើរការប្រើប្រាស់សាកល្បង ក្នុងពេលឆាប់ៗខាងមុខនេះផងដែរ៕