FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អភិបាលខេត្តកំពង់ឆ្នាំង ណែនាំអាជ្ញាធរទាំងអស់ ឲ្យយកចិត្តទុកដាក់ដិតដល់លើសុខទុក្ខ និងជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន និងដោះស្រាយរាល់បញ្ហាប្រឈមនានាជូនពួកគាត់ឱ្យបានទាន់ពេលវេលា

16-09-2026 14:45

(កំពង់ឆ្នាំង)៖ រដ្ឋបាលខេត្តកំពង់ឆ្នាំង បានប្ដេជ្ញាចិត្តយ៉ាងមុតមាំក្នុងការអនុវត្តតាមគោលនយោបាយច្បាស់លាស់របស់រាជរដ្ឋាភិបាលកម្ពុជា ដែលមិនទុកឱ្យប្រជាពលរដ្ឋណាម្នាក់ស្លាប់ដោយសារដាច់ស្បៀង ឬអត់ឃ្លាននោះឡើយ។ គោលនយោបាយនេះត្រូវបានដាក់ចេញដោយយកចិត្តទុកដាក់ខ្ពស់លើសុខទុក្ខរបស់ប្រជាពលរដ្ឋ ជាពិសេសអ្នកដែលមានជីវភាពខ្វះខាត ដោយមិនប្រកាន់និន្នាការនយោបាយ ឬសាសនាឡើយ។

ក្រៅពីនេះរាជរដ្ឋាភិបាលក៏បានចាត់តាំងក្រុមការងារពីថ្នាក់ជាតិដល់មូលដ្ឋាន ដើម្បីតាមដាននិងយកចិត្តទុកដាក់លើការរស់នៅរបស់ប្រជាពលរដ្ឋក៏ដូចជាការការពារសន្តិ សុខសណ្ដាប់ធ្នាប់។​​ ចំណែកកាកបាទក្រហមកម្ពុជា ក៏បានចូលរួមយ៉ាងសកម្មក្នុងការជួយសង្គ្រោះប្រជាពលរដ្ឋរងគ្រោះផ្សេងៗផងដែរ។ លើសពីនេះរាជរដ្ឋាភិបាលក៏បានផ្ដោតលើការលើកកម្ពស់សុខភាពសាធារណៈដោយធានាថា គ្មាននរណាម្នាក់ត្រូវបានទុកចោលដោយ មិនទទួលបានការព្យាបាលនោះទេ ទោះបីជាគ្មានហិរញ្ញវត្ថុក៏ដោយ។

ជាក់ស្ដែង លោក ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង តែងបានណែនាំដល់អាជ្ញាធរ និងភាគីពាក់ព័ន្ធទាំងអស់ ឲ្យយកចិត្តទុកដាក់ដិតដល់លើសុខទុក្ខ និងជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន និងដោះស្រាយរាល់បញ្ហាប្រឈមនានាជូនពួកគាត់ឱ្យបានទាន់ពេលវេលា។

ដោយអនុវត្តតាមការណែនាំរបស់លោកអភិបាលខេត្តខាងលើនេះ នៅព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៦​ លោក ឈាង ចន្ធី ប្រធានមន្ទីរសង្គមកិច្ច​ អតីតយុទ្ធជន និងយុវនីតិសម្បទា ខេត្តកំពង់ឆ្នាំង បានដឹកនាំក្រុមការងារ បម្រើការក្នុងមន្ទីរសង្គមកិច្ច ចុះផ្ដល់អំណោយជាស្បៀងអាហារ សម្ភារៈប្រើប្រាស់ និងថវិកាជូនដល់ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត ពិសេសជនចាស់ជរាគ្មានទីពឹង និងជនមានពិការភាពនៅក្នុងឃុំជ្រៃបាក់ ស្រុករលាប្អៀរ ចំនួន៣ គ្រួសារ, សង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំង ៤គ្រួសារ, និងឃុំភ្នំក្រាំងដីមាស ស្រុករលាប្អៀរ ១គ្រួសារ ដែលពួកគាត់ទាំង៨នាក់ខាងលើនេះ សុទ្ធសឹងជាជនចាស់ជរា និងមានពិការភាព។

ក្នុងឱកាសផ្ដល់អំណោយជូនដល់ជនចាស់ជរាខាងលើនេះ ប្រធានមន្ទីរសង្គមកិច្ចបាន​លើកឡើងថា រដ្ឋបាលខេត្តកំពង់ឆ្នាំង ដែលមានលោក ស៊ុន សុវណ្ណារិទ្ធិ ជាអភិបាលខេត្តបានយកចិត្តទុកដាក់ខ្ពស់ ចំពោះប្រជាពលរដ្ឋ ក្នុងមូលដ្ឋានដែលមានជីវភាពខ្វះខាត។ ដែលសកម្មភាពជាច្រើន ត្រូវបានលោកអភិបាលខេត្ត ណែនាំដល់អាជ្ញាធរ និងមន្ទីរពាក់ព័ន្ធត្រូវធ្វើយ៉ាងណាតាមដានអំពីជីវភាពរស់នៅ និងសុខទុក្ខរបស់ប្រជាពលរដ្ឋ នៅតាមមូលដ្ឋានឱ្យបានជាប់ជាប្រចាំ និងត្រូវប្រញាប់រួសរាន់ដោះស្រាយជូនពួកគាត់ដែលអាចធ្វើទៅបាន។

ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានខេត្តកំពង់ឆ្នាំង បានលើកឡើងកោតសរសើអំពីស្នាដៃនៃការដឹកនាំរបស់ថ្នាក់ដឹកនាំខេត្ត ដែលបានយកចិត្តទុកដាក់អំពីសុខទុក្ខរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន និងបានដោះស្រាយទាំងជីវភាពភាព រស់នៅឱ្យបានសមរម្យ និងការរស់នៅប្រកបដោយសន្តិសុខ សុវត្ថិភាព និងសុខក្សេមក្សាន្តទាំងនេះ គឺជាបំណងប្រាថ្នារបស់ប្រជាពលរដ្ឋគ្រប់រូប។

លោកថា នេះក៏ជាគោលដៅសំខាន់មួយរបស់រដ្ឋភិបាលខេត្ត និងអាជ្ញាធរដែនដីក្នុងការធានាបាននូវបរិយាកាសល្អប្រសើរសម្រាប់ប្រជាពលរដ្ឋ តាមរយៈគោលនយោបាយនិងសកម្មភាពនានារបស់រដ្ឋ បាលខេត្តកំពង់ឆ្នាំង ដែលមានសេនាធិការរបស់រដ្ឋបាលខេត្តជាច្រើនអង្គភាពដែលបាននឹងកំពុងតែអនុវត្ត ជាពិសេស​គឺមន្ទីរសង្គមកិច្ច​​ អតីតយុទ្ធជន និងយុវនីតិសម្បទា ខេត្តកំពង់ឆ្នាំង ដែលតែងតែធ្វើសកម្មភាពមនុស្សធម៌នេះតាំងតែពីដើមរៀងមក៕