FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យក្រសួង ស្ថាប័ននានា ផ្សព្វផ្សាយលទ្ធផលការងារ ដែលសម្រេចបាន និងការងារមិនទាន់បានសម្រេច ជាសាធារណៈជូនដល់ប្រជាពលរដ្ឋ (Video inside)

16-09-2026 13:04

(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងណែនាំឱ្យក្រសួង ស្ថាប័ននានា ផ្សព្វផ្សាយលទ្ធផលការងារ ដែលសម្រេចបាន និងកាងារមិនទាន់បានសម្រេចជាសាធារណៈ ដើម្បីបង្ហាញជូន ដល់ប្រជាពលរដ្ឋពីសមិទ្ធផលការងារនានា ដែលក្រសួង ស្ថាប័ន បានធ្វើទាំងសម្រេចបាន និងមិនទាន់សម្រេចបាន ព្រមទាំងការងារដែលកំពុងតែសម្រេច។

ការណែនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ធ្វើឡើងក្នុងឱកាសសម្ដេចអញ្ជើញ​សម្ពោធ​​ដាក់ឱ្យប្រើប្រាស់ជាផ្លូវការ «មន្ទីរពេទ្យ​ហ្លួង​ម៉ែ» ដែលជាមន្ទីរពេទ្យផ្តល់សេវា​ព្យាបាល​ជំងឺមហារីក នៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងឲ្យដឹងថា «ខ្ញុំសូមថាក្នុងអណ្ណត្តនេះ ក្នុងរយៈពេល៣ឆ្នាំខ្ញុំសូមឲ្យ គ្រប់វិស័យទាំងអស់ ទាំងរដ្ឋមន្រ្ដី, ទាំងអភិបាលខេត្តទាំងអស់ ធ្វើយ៉ាងណារកវិធីផ្សព្វផ្សាយ សង្ខេបមួយប្រមូលផ្ដុំដាក់ចេញជារូបភាព នៃលទ្ធផលការងារ ដើម្បីឲ្យប្រជាជនបានយល់ និងឃើញទាំងអស់ថា ក្នុងអំឡុងពេល៣ឆ្នាំនេះ បានរៀបចំកិច្ចការងារទាំងអស់នេះ [......]»

សម្ដេចធិបតីបានថ្លែងបញ្ជាក់ថា សូមដាក់បង្ហាញជាសាធារណៈ នៅអ្វីដែលបានសម្រេច និងអ្វីដែលមិនទាន់បានសម្រេច ដើម្បីឲ្យគេបានឃើញថា យើងបានធ្វើអ្វីខ្លះ? អ្វីដែលមិនទាន់ធ្វ​ើ? អ្វីត្រូវបន្ដធ្វើ? និងអ្វីដែលកំពុងធ្វើ? ព្រមទាំងអ្វីខ្លះ ដែលយើងបានទទួលត្រៀមខ្លួន ក្នុងការរៀបចំកែលម្អរដើម្បីឲ្យវាកាន់តែល្អប្រសើរ ដូច្នេះសូមរៀបចំជាកញ្ចប់ និងរកវិធីបង្ហាញជាសាធារណៈ។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដូចជាកស្ដែងសម្រាប់មន្ទីរពេទ្យហ្លួងម៉ែខ្លួនឯងនេះផ្ទាល់ ក៏ត្រូវបង្ហាញដែល ធ្វើជាឃ្លីបវីដេអូខ្លីមួយបង្ហាញពី សមិទ្ធិផលនានាថា តើកន្លងមករយៈពេល២ឆ្នាំនេះ សម្រេចបានអ្វីខ្លះ? ព្រោះទាំងអស់នេះក៏ជាសមិទ្ធផល របស់រាជរដ្ឋាភិបាលដែរ។

សម្តេចមហាបវរធិបតី បានបញ្ជាក់ថា មានរឿងជាច្រើនដែលរាជរដ្ឋាភិបាលបាន ដោះស្រាយជូនដល់ប្រជាជនកម្ពុជា ហើយនឹងបន្ដដោះស្រាយបន្ថែមទៀត [......]។ ផ្នែកកសិកម្ម, ផ្នែកឧស្សាហកម្ម, ពាណិជ្ជកម្ម, ទេសចរណ៍ ត្រូវបងា្ហញដល់ប្រជាជន ហើយប្រជាជនក៏ត្រូវដឹង ព្រោះប្រជាជនទាំងអស់នេះ ជាម្ចាស់ប្រទេស, ប្រជាជនបានផ្ដលការគាំទ្រដល់រដ្ឋាភិបាល ដែលមានគោនយោបាយល្អ, មានបទពិសោធន៍ និងមានស្នាដៃ ដើម្បីបន្ដដឹកនាំ និងដោះស្រាយបញ្ហាជូនដល់ប្រជាជន៕