លោក ហ៊ូ វណ្ណៈ ត្រូវផ្ទេរភារកិច្ច ពីអភិបាលរងស្រុកបាទី មកជាអភិបាលរងក្រុងដូនកែវ
15-09-2026 21:14
(តាកែវ)៖ លោក ញ៉ែម ស្រស់ អភិបាលរងខេត្តតាកែវ តំណាងលោក វ៉ី សំណាង អភិបាលខេត្តតាកែវ នារសៀលថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៦ បានអញ្ជើញប្រកាសផ្ទេរភារកិច្ច លោក ហ៊ូ វណ្ណៈ ពីអភិបាលរងស្រុកបាទី ត្រូវផ្ទេរភារកិច្ច និងតែងតាំងឱ្យចូលកាន់មុខតំណែងថ្មីជា អភិបាលរង ក្រុងដូនកែវ ខេត្តតាកែវ។
ការផ្ទេរភារកិច្ច និងតែងតាំងមុខតំណែងថ្មីនេះ គឺជាផ្នែកមួយនៃការរៀបចំ និងពង្រឹងប្រសិទ្ធភាពការងាររដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បីបន្តបម្រើប្រជាពលរដ្ឋ និងអនុវត្តការងាររដ្ឋបាលនៅមូលដ្ឋានឱ្យកាន់តែមានប្រសិទ្ធភាព៕















