FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងគ្រឿងញៀន ច្រានចោលការលើកឡើងមិនពិតរបស់ស្ត្រីម្នាក់រស់នៅខេត្តតាកែវ ពាក់ព័ន្ធការចាប់ខ្លួនស្វាមីរបស់គាត់ពីបទជួញដូរគ្រឿងញៀន (Video inside)

15-09-2026 19:51

(ភ្នំពេញ)៖ ឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងគ្រឿងញៀន នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៦នេះ បានចេញមកបំភ្លឺពាក់ព័ន្ធករណីសារព័ត៌មាន «សម្លេងអមតៈ» បានផ្សព្វផ្សាយព័ត៌មានថា «លោកស្រី ខេន សាវ៉ន ស្នើសុំសម្តេចតេជោ ហ៊ុន សែន និងថ្នាក់ដឹកនាំក្រសួងយុត្តិធម៌-មហាផ្ទៃ ស៊ើបអង្កេតករណីឆែកឆេផ្ទះ និងបាត់បង់ទ្រព្យសម្បត្តិមាស១ដំឡឹង លុយ ៨លានរៀល»

លោកឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ បានច្រានចោលនូវព័ត៌មានមិនពិតនេះ និងបញ្ជាក់ថា សមត្ថកិច្ចជំនាញនៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន មិនបានយកមាស១ដំឡឹង និងលុយ៨លានរៀលពីផ្ទះរបស់គាត់នោះទេ គឺជានិយាយបំភ្លៃការពិត៕

សូមស្តាប់ការលើកឡើងរបស់ឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងគ្រឿងញៀន ៖