FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

តុលាការចេញដីកាដោះលែងលោក កេង រតនា ក្រោយស្រាវជ្រាវថា គាត់មិនមែនលួចគងវត្តស្វាយមាសក្នុងខណ្ឌកំបូល

15-09-2026 15:06

(ភ្នំពេញ)៖ នៅលើ​បណ្តាញសង្គមកំពុងតែចាប់អារម្មណ៍ករណីលោក កេង រតនា អាយុ៦៥ឆ្នាំ ដែលត្រូវបានសមត្ថកិច្ចឃាត់ខ្លួន បញ្ជូនទៅតុលាការ ហើយត្រូវបានតុលាការចេញដីកាឃុំខ្លួនដាក់ពន្ធនាគារ កាលពីខែសីហា ឆ្នាំ២០២៦ ក្រោមការចោទប្រកាន់លួចគងវត្ត។

ប៉ុន្តែក្រោយការស្រាវជ្រាវ បានបង្ហាញថា អ្នកដែលលួចគងវត្ត ជាអ្ន​កផ្សេងដែលមានកម្ពស់ខ្ពស់ជាងគាត់ រួចហើយក៏ត្រូវបានតុលាការចេញដីកាដោះលែងគាត់វិញនៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៦។

ក្រោយចាកចេញពីពន្ធនាគារនៅវេលាម៉ោង ៦៖២៨នាទីល្ងាច, លោក​ កង​ រតនា​ ដែលមិនមានមុខរបរច្បាស់លាស់ ត្រូវបានក្រុមការងារគណបក្ស ជួយបញ្ជូនគាត់ទៅមន្ទីរពេទ្យដើម្បីព្យាបាលជំងឺ​បូសអន្ទង់​។

លោក កង រតនា ត្រូវបានគេចោទថា លួចគងនៅវត្តស្វាយមាស ភូមិប្រទះឡាង សង្កាត់ប្រទះឡាង ខណ្ឌកំបូល។ ហេតុអ្វីសមត្ថកិច្ចមូលដ្ឋាន មិនធ្វើការស្រាវជ្រាវឲ្យបានល្អិតល្អន់ និងស្វែងរកភស្តុតាងគ្រប់គ្រាន់ មុនបញ្ជូនគាត់ទៅកាន់តុលាការ?