FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ក្រុងស្ទឹងសែន កំពុងប្រែក្លាយមុខមាត់ឆ្ពោះទៅរកទីក្រុងស្រស់ស្អាត និងទាក់ទាញភ្ញៀវទេសចរណ៍

15-09-2026 12:27

(កំពង់ធំ)៖ ក្រុងស្ទឹងសែន ដែលជាទីប្រជុំជនដ៏សំខាន់ នៃខេត្តកំពង់ធំ កំពុងត្រូវបានយកចិត្តទុកដាក់ក្នុងការរៀបចំ និងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ដើម្បីឱ្យទីក្រុងមានសោភ័ណភាព សណ្តាប់ធ្នាប់ បរិស្ថានល្អ និងឆ្លើយតបទៅនឹងការ រស់នៅរបស់ប្រជាពលរដ្ឋដែលកំពុងមានការរីកចម្រើនក្រោមការដឹកនាំរបស់លោក នួន ផារ័ត្ន អភិបាលខេត្ត និងក្រោមការយកចិត្តចង្អុលបង្ហាញជាប់ជាប្រចាំរបស់លោក វង្សី វិស្សុត ប្រធានក្រុមការងារចុះមូលដ្ឋានខេត្តកំពង់ធំ ពិសេសពីសំណាក់សម្តេចមហាបវធិតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។

ជាមួយគ្នានេះ នៅសួនច្បារទីធ្លាសាធារណៈ និងតំបន់តាមដងស្ទឹងសែន ក៏ត្រូវបានរៀបចំកែលម្អ ឱ្យមានភាពស្រស់ស្អាត និងបរិស្ថានល្អ ដែលកំពុងតែបង្កើនសោភ័ណភាព និងបង្កើតកន្លែងសម្រាប់ប្រជាពលរដ្ឋ ភ្ញៀវទេសចរណ៍ សម្រាកលំហែកាយ និងដើរហាត់ប្រាណជាដើម។

ការកសាងនូវសមិទ្ធផលទាំងអស់នេះបានធ្វើឱ្យប្រជាពលរដ្ឋ មានការត្រេកអរ និងអបសាទរ ព្រមទាំងបានថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំដែលបានខិតខំកសាង និងអភិវឌ្ឍនខេត្តឱ្យមានភាពស្រស់ស្អាត។

ការអភិវឌ្ឍទាំងនេះ មានគោលដៅរួមចំណែកលើកកម្ពស់គុណភាពរស់នៅ និងសុខុមាលភាពរបស់ប្រជាពលរដ្ឋ ហើយពីមួយថ្ងៃទៅមួយថ្ងៃ ក្រុងស្ទឹងសែន កំពុងមានការផ្លាស់ប្តូរជាបន្តបន្ទាប់ ឆ្ពោះទៅរកទីក្រុងដែលមានសណ្តាប់ធ្នាប់ និងភាពទាក់ទាញទេចរណ៍។

តាមរយៈការរៀបចំ និងកែលម្អជាបន្តបន្ទាប់ ក្រុងស្ទឹងសែនកំពុងបោះជំហានឆ្ពោះទៅរកទីក្រុងដែលមានសោភ័ណភាព ស្អាត បៃតង មានសណ្តាប់ធ្នាប់ និងមានបរិយាកាសល្អសម្រាប់ការរស់នៅ ព្រមទាំងបង្កើនសក្តានុពល សម្រាប់សេដ្ឋកិច្ច ទេសចរណ៍ និងការអភិវឌ្ឍក្នុងមូលដ្ឋាននាពេលអនាគតហើយនឹងក្លាយជាខេត្តដែលទៅហួសមកហួសទៀតហើយ៕