FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

នគរបាលប្រឆាំងបទល្មើសបច្ចេកវិទ្យា អំពាវនាវឱ្យប្រុងប្រយ័ត្ន ចំពោះមេរោគ Telegram លើកុំព្យូទ័រ កុំឱ្យមេរោគលួចគណនី និងព័ត៌មានរបស់លោកអ្នក

14-09-2026 19:23

(ភ្នំពេញ)៖ នាយកដ្ឋាននគរបាលប្រឆាំងបទល្មើសបច្ចេកវិទ្យា បានអំពាវនាវឱ្យមានការប្រុងប្រយ័ត្ន ចំពោះមេរោគ Telegram លើកុំព្យូទ័រ កុំឱ្យមេរោគលួចគណនី និងព័ត៌មានរបស់លោកអ្នក។

នាយកដ្ឋាននគរបាលប្រឆាំងបទល្មើសប្រឆាំងបច្ចេកវិទ្យា បានបញ្ជាក់ថា បច្ចុប្បន្ន មានករណីឆ្លងមេរោគលើកម្មវិធី Telegram ក្នុងកុំព្យូទ័រ ដែលអាចលួចយកគណនី និងទិន្នន័យសម្ងាត់របស់លោកអ្នក។

*សញ្ញាព្រមានសំខាន់ៗដែលគួរកត់សម្គាល់៖
១-Telegram ដំណើរការខុសប្រក្រតី កម្មវិធីបើកយឺត គាំង ឬបិទដោយខ្លួនឯងញឹកញាប់
២-មានសារផ្ញើចេញដោយមិនបានផ្ញើ គណនីផ្ញើសារ ឬឯកសារទៅអ្នកដទៃដោយស្វ័យប្រវត្តិ
៣-មានឯកសារ ឬកម្មវិធីមិនស្គាល់ប្រភព រកឃើញ File ឬកម្មវិធីប្លែកៗក្នុងកុំព្យូទ័រ
៤-កុំព្យូទ័រដំណើរការយឺតខុសធម្មតា ទោះមិនបានបើកកម្មវិធីច្រើន
៥-មានការជូនដំណឹងពីការ Login ដោយឧបករណ៍ផ្សេងដែលអ្នកមិនស្គាល់
៦-ព័ត៌មានគណនីត្រូវបានផ្លាស់ប្តូរ Profile លេខសម្ងាត់ ឬ Email ត្រូវបានកែប្រែដោយគ្មានការអនុញ្ញាត

*វិធានការត្រូវធ្វើ៖
- កុំចុច Link ឬបើក File ពីប្រភពមិនច្បាស់លាស់
- ផ្តាច់ Internet ភ្លាមៗប្រសិនបើសង្ស័យថាមានមេរោគ
- ស្កេនកុំព្យូទ័រជាមួយកម្មវិធីកម្ចាត់មេរោគ
- ពិនិត្យមើល Devices ឬ Active Sessions នៅក្នុង Telegram
- ប្តូរពាក្យសម្ងាត់ និងបើកមុខងារ Two Step Verification៕