FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

លោក ហេង សួរ៖ ក្នុងរយៈពេល ៣ ឆ្នាំមកនេះ តាមរយៈយន្តការត្រីភាគី កម្ពុជារក្សាបាននូវភាពប្រកួតប្រជែងដែលធ្វើឱ្យមានកំណើនរោងចក្រកាត់ដេរ និងបង្កើតការងារថ្មីជូនពលរដ្ឋរាប់សែននាក់ (Video inside)

14-09-2026 18:54

(ភ្នំពេញ)៖ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៦នេះ បានអះអាងថា ដោយសារតែភាពរលូននៃការចរចាក្នុងរយៈពេល៣ឆ្នាំកន្លងមកនេះតាមរយៈយន្តការត្រីភាគី កម្ពុជារក្សាបាននូវការប្រកួតប្រជែងក្នុងតំបន់ដែលធ្វើឱ្យមានកំណើនរោងចក្រក្នុងវិស័យកាត់ដេររហូតដល់ ៥៦២ និងបានបង្កើតការងារថ្មីជូនពលរដ្ឋប្រមាណជាង៣៨ម៉ឺននាក់ដែលគិតជាថវិកាមួយឆ្នាំៗប្រមាណជិត១ពាន់លានដុល្លារដែលបានហូរចូលហោប៉ៅរបស់ពលរដ្ឋ។

សូមបញ្ជាក់ថា ក្នុងរយៈពេល៣ឆ្នាំមកនេះក្រៅពីកំណើននៃវិស័យកាត់ដេរ កម្ពុជាក៏មានកំណើនសហគ្រាសផ្សេងទៀត ប្រមាណជាង៦,៨៩៦ ដែលបានបង្កើតការងារជូនពលរដ្ឋប្រមាណ២៩,៩ម៉ឺននាក់ផងដែរដែលធ្វើឱ្យចំនួនរោងចក្រ សហគ្រាស ក្រុមហ៊ុនកើនដល់ជាង៤,៧ម៉ឺន ដែលមានកម្មករនិយោជិតសរុបដល់២,៣លាននាក់៕