សមាគមឧស្សាហកម្មស៊ីម៉ង់ត៍កម្ពុជា ចុះទស្សនកិច្ចនៅរោងចក្រស៊ីម៉ង់ត៍ បាត់ដំបង ខនស៍ ស៊ីមេន (Video inside)
14-09-2026 18:34
(បាត់ដំបង)៖ នៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៦ សមាគមឧស្សាហកម្មស៊ីម៉ង់ត៍កម្ពុជា បានដឹកនាំគណៈប្រតិភូជាសមាជិក ចុះទស្សនកិច្ច និងពិនិត្យវឌ្ឍនភាពនានា នៅក្រុមហ៊ុន បាត់ដំបង ខនស៍ ស៊ីមេន ខមភេនី លីមីធីត ដែលស្ថិតនៅភូមិដូនមាយ ឃុំស្ដៅ ស្រុករតនមណ្ឌល ខេត្តបាត់ដំបង។
លោក ពុត ចិន្តារិទ្ធ អគ្គលេខាធិការសមាគមឧស្សាហកម្មស៊ីម៉ង់ត៍កម្ពុជា បានមានប្រសាសន៍ ដំណើរទស្សនកិច្ចនាពេលនេះ បង្ហាញយ៉ាងច្បាស់ពីការសាមគ្គីភាពរបស់សមាជិកសមាគម ដើម្បីរួមកម្លាំងគ្នាក្នុងការជំរុញវិស័យស៊ីម៉ង់ត៍នៅកម្ពុជា។
ក្រុមហ៊ុនស៊ីម៉ង់ត៍ បាត់ដំបង ខនស៍ ស៊ីមេន គឺជាក្រុមហ៊ុនផលិតស៊ីម៉ងត៍ដ៏ធំមួយនៅក្នុងព្រះរាជាណាចក្រកម្ពុជា ដែលត្រូវបានវិនិយោគក្នុងទំហំទឹកប្រាក់រាប់រយលានដុល្លារអាមេរិក ដែលមានទំហំផ្ទៃដី ២៧៣.៣៩ហិចតា។
ក្រុមហ៊ុននេះមានរោងចក្រសំខាន់ៗចំនួនពីរគឺ ក្រុមហ៊ុន បាត់ដំបង ខនស៍ ស៊ីមេន ខមភេនី លីមីធីត និងក្រុមហ៊ុន ខនស៍ ខេធី ស៊ីមេន ( ភ្នំពេញ) ឯ.ក។
ក្រុមហ៊ុន បាត់ដំបង ខនស៍ ស៊ីមេន ត្រូវបានគ្រប់គ្រងដោយ លោកអ្នកឧកញ៉ា ភូ ហុងស៊ួន ស៊ី គង់ទ្រីវ ដែលបច្ចុប្បន្នជាប្រធានក្រុមប្រឹក្សាភិបាល។ លោកអ្នកឧកញ៉ា ភូ ហុងស៊ួន ស៊ី គង់ទ្រីវ ក៏ជាអគ្គនាយិកាក្រុមហ៊ុន KT Pacific Group Limited ដែលជាក្រុមហ៊ុនអាហរ័ណនីហរ័ណផងដែរ។ អ្នកឧកញ៉ា ទីវ ម៉េងហ៊ុយ ក៏ជាសមាជិកក្រុមប្រឹក្សាភិបាលសមាគមឧកញ៉ាកម្ពុជា និងជាអភិបាលក្រុមហ៊ុនផលិតស៊ីម៉ង់ត៍ធំៗទាំងពីរនេះផងដែរ។
រោងចក្រនេះមានសមត្ថភាពផលិតស៊ីម៉ង់ត៍បានប្រមាណ ២,២លានតោនក្នុងមួយឆ្នាំ និងផ្តល់ការងារប្រមាណ ៤៥០កន្លែង។
ចំណែកឯ ក្រុមហ៊ុន ខនស៍ ខេធី ស៊ីមេន គឺជាការវិនិយោគរួមគ្នារវាងក្រុមហ៊ុនចិន និងក្រុមហ៊ុនខ្មែរ។ រោងចក្រនេះទទួលបានអាជ្ញាប័ណ្ណរុករករ៉ែថ្មកំបោរលើផ្ទៃដី ៣៣៨,២៨ហិកតា ក្នុងខេត្តកំពង់ស្ពឺ៕







































