បណ្ឌិត ញិល រដ្ឋា៖ អាមេរិក ពិតជាចង់ឲ្យចិន ជួយដាក់សម្ពាធអ៉ីរ៉ង់ ដើម្បីបិទបញ្ចប់សង្រ្គាមបានឆាប់ (Video inside)
14-09-2026 18:20
(ភ្នំពេញ)៖ លោកបណ្ឌិត ញិល រដ្ឋា អ្នកជំនាញភូមិសាស្រ្តនយោបាយ និងសេដ្ឋកិច្ចអន្តរជាតិ បានលើកឡើងថា អាមេរិកពិតជាចង់ឲ្យចិន ជួយដាក់សម្ពាធអ៉ីរ៉ង់ ដើម្បីបិទបញ្ចប់សង្រ្គាមបានឆាប់ ប៉ុន្តែបញ្ហាអ៉ីរ៉ង់នេះ មិនមែនអាទិភាពដែលចិន ចាប់អារម្មណ៍ចង់ពាក់ព័ន្ធនោះឡើយ។
សង្រ្គាមនៅអ៉ីរ៉ង់ ទំនងជាមិនអាចបិទបញ្ចប់មុនការបោះឆ្នោតពាក់កណ្ដាលអាណត្តិ នាខែវិច្ឆិកាខាងមុននេះឡើយ។ ខណៈចិន មិនបានចាត់ទុកការដោះស្រាយបញ្ហាអ៉ីរ៉ង់ ជាអាទិភាពដូចនៅតៃវ៉ាន់ និងសេដ្ឋកិច្ចនោះឡើយ។ នេះបើតាមការបញ្ជាក់របស់ លោកបណ្ឌិត ញិល រដ្ឋា នៅក្នុងកិច្ចពិភាក្សា Fresh Talk នាថ្ងៃសៅរ៍សប្ដាហ៍កន្លងទៅ។
ជាបន្តដើម្បីជ្រាបកាន់តែច្បាស់សូមទស្សនិកជនទស្សនាកិច្ចពិភាក្សាដូចតទៅ៖









