FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សមាគមថ្នាលយុវជនកម្ពុជាថ្នាក់កណ្ដាល បាននាំយកអំណោយរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ប្រគល់ជូនពលរដ្ឋមានជីវភាពខ្វះខាត ៥គ្រួសារ នៅភូមិស្ថិតនៅ ស្រុកសាមគ្គីមានជ័យ

14-09-2026 12:34

(កំពង់ឆ្នាំង)៖ លោក ម៉ៅ ផល្លា ទីប្រឹក្សាសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានប្រតិបត្តិក្រុមការងារថ្នាលយុវជនកម្ពុជា តំណាងលោក រីន រ៉ាវី លោក ទួន សុខុន បានសហការជាមួយលោក ឆែម ឈឿន ទីប្រឹក្សាក្រសួងមហាផ្ទៃ និងអាជ្ញាធរមូលដ្ឋាន ព្រមទាំងសហការី នៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៦ បាននាំយកអំណោយដ៏ថ្លៃថ្លារបស់សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ចែកជូនដល់ចាស់ជរាមានជីវភាពខ្វះខាតគ្មានទីពឹងចំនួន ៥គ្រួសារ នៅភូមិស្ថិតនៅ ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។

នាឱកាសនោះលោក ម៉ៅ ផល្លា ក៏បានពាំនាំប្រសាសន៏ដ៏ថ្លៃថ្លាផ្តាំផ្ញើរ សាកសួរសុខទុក្ខ ពីសំណាក់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ដោយក្តីនឹករលឹកដល់បងប្អូនប្រជាពលរដ្ឋ រួមទាំងអាជ្ញាធរមូលដ្ឋាន ហើយនិងក្រុមការងារ ដែលបានអញ្ជើញមកទទួលអំណោយនាថ្ងៃនេះផងដែរ។

លោក ឆែម ឈឿន បានមានប្រសាសន៍ថា យើងទាំងអស់គ្នាត្រូវស្មោះស្ម័គ្រ និងស្មោះត្រង់ជាដាច់ខាតជាមួយគណបក្សប្រជាជនកម្ពុជា ក៏ព្រោះតែថ្នាក់ដឹកនាំកើតចេញពីប្រជាជនជារបស់ប្រជាជន ហើយនិងដើម្បីប្រជាជន យើងទាំងអស់គ្នាជាក្រុមការងារថ្នាលយុវជនកម្ពុជា ទូទាំងរាជនីខេត្ត សូមប្តេជ្ញាចិត្តថា បន្តគាំទ្រសម្តេចតេជោធិបតី ដើម្បីដឹកនាំប្រទេសជាតិបន្តទៀតហើយ ជាពិសេសសូមសម្តេចទាំងទ្វេរ សម្រេចបាននូវគោលដៅ និងផែនការយុទ្ធសាស្ត្រជូនជាតិមាតុភូមិ។

ចុងក្រោយលោកប្រធាន ម៉ៅ ផល្លា បានបន្តថា តាំងនាមឲ្យថ្នាក់ដឹកនាំនៅថ្នាក់កណ្តាល និងក្រុមការងារថ្នាលយុវជនកម្ពុជាទូទាំងរាជនីខេត្ត ប្រជាពលរដ្ឋ អាជ្ញាធរមូលដ្ឋាន ក្រុមការងារ សូមគោរពជូនពរដ៏ខ្ពង់ខ្ពស់បំផុតជូនចំពោះសម្តេចមហាបវរធិបតីហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ព្រមទាំងបុត្រា បុត្រី សូមជួបប្រទះតែសេចក្តីសុខ ចំរើនសុភមង្គល និងជោគជ័យជូនជាតិ និងពុទ្ធពរទាំង៤ប្រការគឺ អាយុៈ វណ្ណ: សុខ: ពល: កុំបីឃ្លៀងឃ្លាតឡើយ។

សូមបញ្ជាក់ថា សម្ភារដែលប្រគល់ជូនពលរដ្ឋមានជីវភាពខ្វះខាត ៥គ្រួសារ រួមមាន៖ អង្ក ១ បេ, ទឹកត្រី ១យួ, ទឹកសុីអុីវ ១យួ, ទឹកក្រូច ១កេស, សាប៊ូ ២ថង់, ទឹកសុទ្ធ ២យួ និង ថវិកា ១០មុឺនរៀល។ ជាមួយគ្នានោះ លោក ឆែម ឈឿន ទីប្រឹក្សាក្រសួងមហាផ្ទៃ និងលោកស្រី ក៏បានឧបត្ថម្ភកុំព្យូទ័រ ១ឈុត ប្រគល់ជូននគបាលប៉ុស្តិផងដែរ៕