FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ក្រសួងព័ត៍មាន នឹងរៀបចំការផ្សាយផ្ទាល់កិច្ចប្រជុំលើកដំបូងរបស់គណៈកម្មការផ្សះផ្សានៃ UNCLOS រវាងកម្ពុជា-ថៃ ពីប្រទេសសិង្ហបុរី

13-09-2026 15:52

(ភ្នំពេញ)៖ ក្រសួងព័ត៍មាន នៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៦នេះ បានចេញសេចក្តីជូនដំណឹងពីការរៀបចំការផ្សាយផ្ទាល់តាមរយៈទូរទស្សន៍ជាតិកម្ពុជា ពីកិច្ចប្រជុំលើកដំបូងរបស់គណៈកម្មការផ្សះផ្សានៃ UNCLOS រវាងកម្ពុជា-ថៃ ពីប្រទេសសិង្ហបុរី នៅវេលាម៉ោង ៨ព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៦។

សូមបញ្ជាក់ថា​ កាលពីព្រឹកថ្ងៃទី១៣​ ខែកញ្ញាឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងមេទ័ពច្បាប់របស់កម្ពុជា​ ឧបនាយករដ្ឋមន្រ្តី​ កេីត​ រិទ្ធ​ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌​ បានដឹកនាំគណៈប្រតិភូប្រតិភូកម្ពុជា និងក្រុមច្បាប់ ចូលរួមកិច្ចប្រជុំលើកដំបូងនៃគណៈកម្មការផ្សះផ្សា នៃអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ​(UNCLOS) ដែលនឹងប្រព្រឹត្តទៅពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦ នៅប្រទេសសិង្ហបុរី៕

ខាងក្រោមនេះជាសេចក្តីជូនដំណឹងរបស់ក្រសួងព័ត៍មាន៖