FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អនុប្រធាន គ.ជ.ប ជួបសំណេះសំណាល និងណែនាំការងារដល់ ល.ខ.ប ពោធិ៍សាត់ ស្តីពីការជ្រើសរើសមន្ត្រីជាប់កិច្ចសន្យារយៈពេលខ្លី

12-09-2026 18:38

(ពោធិ៍សាត់)៖ នារសៀលថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៦ លោក ជឺ ចំណាន អនុប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (..) បានអញ្ជើញជួបសំណេះសំណាល និងដឹកនាំកិច្ចប្រជុំជាមួយថ្នាក់ដឹកនាំ និងមន្ត្រីនៃលេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្តពោធិ៍សាត់ (..) នៅលេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្តពោធិ៍សាត់។

កិច្ចជួបសំណេះសំណាលនេះរៀបចំឡើងក្នុងគោលបំណងណែនាំ និងជំរុញការយកចិត្តទុកដាក់លើការងាររៀបចំការប្រឡងជ្រើសរើសមន្ត្រីជាប់កិច្ចសន្យារយៈពេលខ្លី ដើម្បីបម្រើការជាក្រុមចុះឈ្មោះបោះឆ្នោត (..) តាមឃុំ សង្កាត់ សម្រាប់ការអនុវត្តការងារ ពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២៦ ឱ្យប្រព្រឹត្តទៅដោយរលូន ប្រកបដោយប្រសិទ្ធភាព តម្លាភាព។

ក្នុងឱកាសនោះ អនុប្រធាន .. បានណែនាំឱ្យ .. ពោធិ៍សាត់ យកចិត្តទុកដាក់ខ្ពស់ចំពោះការរៀបចំការប្រឡងជ្រើសរើសនេះ ដោយត្រូវធានាឱ្យដំណើរការជ្រើសរើសមានភាពត្រឹមត្រូវ យុត្តិធម៌ តម្លាភាព និងអាចជឿទុកចិត្តបាន ជាពិសេសត្រូវពិនិត្យ និងអនុវត្តការងារឱ្យបានម៉ត់ចត់ ស្របតាមសេចក្តីណែនាំ បទបញ្ជា និងលិខិតបទដ្ឋានពាក់ព័ន្ធរបស់ .. ដើម្បីសម្រាំង ជ្រើសរើសមន្ត្រីដែលមានចំណេះដឹង សមត្ថភាព ស្មារតីទទួលខុសត្រូវ និងមានភាពស្មោះត្រង់ ក្នុងការចូលរួមបំពេញការងារជាក្រុមចុះឈ្មោះបោះឆ្នោតនៅតាមឃុំ សង្កាត់។

ជាមួយគ្នានេះ លោកបានណែនាំឱ្យថ្នាក់ដឹកនាំ និងមន្ត្រី .. ពោធិ៍សាត់ បន្តសហការយ៉ាងជិតស្និទ្ធជាមួយអាជ្ញាធរមូលដ្ឋាន និងភាគីពាក់ព័ន្ធ ដើម្បីធានាថាការងារទាំងអស់ដែលពាក់ព័ន្ធនឹងការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២៦ អាចអនុវត្តបានតាមផែនការ កាលវិភាគ និងបទប្បញ្ញត្តិដែលបានកំណត់។

ជាចុងក្រោយ លោក ជឺ ចំណាន បានកត់សម្គាល់ថា .. នឹងរៀបចំការប្រឡងជ្រើសរើសសមាសភាពក្រុមចុះឈ្មោះបោះឆ្នោត ចំនួន .៩០៤ រូប ជាមន្ត្រីកិច្ចសន្យារយៈពេលខ្លី ដើម្បីបម្រើការងារនៅតាមឃុំ សង្កាត់ចំណុះរាជធានីខេត្ត ទាំង ១.៦៥២ ឃុំ សង្កាត់ នាព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៦ ខាងមុខនេះ នៅតាមមណ្ឌលប្រមូលផ្តុំ ក្រុង ស្រុក ខណ្ឌ ទូទាំងប្រទេស។

រីឯការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតឆ្នាំ២០២៦នេះ មានរយៈពេល៥៥ថ្ងៃ ដែលនឹងចាប់ដំណើរការពីថ្ងៃទី៧ ខែតុលា ដល់ថ្ងៃទី៣០ ខែវិច្ឆិកា នៅតាមសាលាឃុំ សង្កាត់ និងទីតាំងមួយចំនួនក្នុងឃុំ សង្កាត់ ក្នុងគោលបំណងធានាឱ្យបញ្ជីបោះឆ្នោតមានគុណភាពខ្ពស់ ពេញលេញ ត្រឹមត្រូវ មានសុវត្ថិភាព និងទាន់សម័យ សម្រាប់បម្រើដល់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៧ ខាងមុខ៕