ប្រធានាធិបតីមីយ៉ាន់ម៉ា អញ្ជើញទស្សនាប្រាសាទអង្គរវត្ត និងប្រាសាទបាយ័ន
12-09-2026 18:20
(សៀមរាប)៖ មុនបញ្ចប់ទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជា នៅរសៀលថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៦នេះ លោក មីន អោង ឡាំង (Min Aung Hlaing) ប្រធានាធិបតីមីយ៉ាន់ម៉ា និងសហការី បានអញ្ជើញទស្សនាប្រាង្គប្រាសាទបុរាណខ្មែរ ក្នុងខេត្តសៀមរាប ជាពិសេសប្រាសាទអង្គរវត្ត និងប្រាសាទបាយ័ន។
លោក មិន អោង ឡាំង បានបង្ហាញការចាប់អារម្មណ៍ខ្ពស់ចំពោះស្នាដៃស្ថាបត្យករខ្មែរ ដែលបានបន្សល់តាមរយៈប្រាង្គប្រាសាទដ៏ល្បាញល្បីរបស់ខ្មែរ៕










