FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

លោក ម៉េង ស្រ៊ុន ដឹកនាំប្រជុំបូកសរុបការងារគណបក្សចុះមូលដ្ឋានឃុំអមលាំង ស្រុកថ្ពង និងឧបត្ថម្ភអំណោយមួយចំនួន

12-09-2026 15:23

(កំពង់ស្ពឺ)៖ នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៦ គណបក្សឃុំអមលាំង ខេត្តកំពង់ស្ពឺ បានរៀបចំកិច្ចប្រជុំបូកសរុបការងារគណបក្សប្រចាំខែសីហា និងលើកទិសដៅបន្តសម្រាប់ខែកញ្ញា ឆ្នាំ២០២៦។

កិច្ចប្រជុំនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាពលោក ម៉េង ស្រ៊ុន សមាជិកគណៈអចិន្រ្តៃយ៍ គណៈកម្មាធិការគណបក្សខេត្តកំពង់ស្ពឺ និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំអមលាំង ព្រមទាំងជាប្រធាន គណៈកម្មការគ្រប់គ្រងសមាជិក ខ២៦.២។

កិច្ចប្រជុំនេះមានការចូលរួមពីសមាជិក សមាជិកាគណបក្សសរុបចំនួន ៦៦រូប ក្នុងនោះមានស្រី ៩រូប ដែលរួមមានក្រុមការងារខេត្ត ក្រុមការងារស្រុក ក្រុមការងារឃុំ និងសាខាបក្សភូមិ។

ក្នុងកិច្ចប្រជុំនេះលោក ម៉េង ស្រ៊ុន បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់សមាជិក សមាជិកាគណបក្សទាំងអស់ក្នុងការអនុវត្តការងារកន្លងមក និងបានផ្តល់អនុសាសន៍សំខាន់ៗដើម្បីពង្រឹងការងារ គណបក្សឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់សម្រាប់ខែបន្តបន្ទាប់។

បន្ទាប់ពីបញ្ចប់កិច្ចប្រជុំលោក ម៉េង ស្រ៊ុន ក៏បានប្រគល់ស្បៀងឧបភោគបរិភោគមួយចំនួនជូនដល់ប្រធានស្នាក់ការគណបក្សឃុំអមលាំង ដើម្បីជាការលើកទឹកចិត្ត និងគាំទ្រដល់សកម្មភាពរបស់គណបក្សនៅមូលដ្ឋាន។
ស្បៀងឧបភោគទាំងនោះរួមមាន ទឹកបរិសុទ្ធ ៤០កេស ភេសជ្ជៈ ២០កេស និងមី ៣០កេស ព្រមទាំងថវិកាចំណាយផ្សេងៗចំនួន ១៨០,០០០រៀល ដែលសរុបចំណាយរួមទាំងអស់មានចំនួន ២,៩៨០,០០០រៀល៕