អ្នកឧកញ៉ា ទៀ វិចិត្រ បញ្ជូនអូប័រល្បឿនទៅក្រុងកោះរ៉ុង ដើម្បីទទួលក្មេងស្រីជួបគ្រោះថ្នាក់ធ្លាក់ពីលើដើមអំពិលរងរបួសធ្ងន់ មកសង្គ្រោះនៅក្នុងក្រុងព្រះសីហនុ
12-09-2026 15:21
(ព្រះសីហនុ៖) ក្មេងស្រីម្នាក់បានជួបគ្រោះថ្នាក់ ធ្លាក់ពីលើដើមអំពិលរងរបួសធ្ងន់ធ្ងរ នៅក្រុងកោះរ៉ុង និងត្រូវបានបញ្ជូនមកសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ ក្នុងក្រុងព្រះសីហនុ។
ហេតុការណ៍ជួបគ្រោះថ្នាក់នេះ កើតឡើងនៅយប់ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៦ ស្ថិតក្នុងភូមិកោះតូច សង្កាត់កោះរ៉ុងសន្លឹម ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ។
ក្រោយទទួលបានព័ត៌មាន និងក្នុងពេលវេលាដ៏លំបាកមួយនេះ អ្នកឧកញ៉ា ទៀ វិចិត្រ ប្រធានគណៈកម្មាធិការគណបក្សមូលដ្ឋាន ភ្នាក់ងារដឹកជញ្ជូនទេសចរណ៍ជលយាន ខេត្តព្រះសីហនុ បានបញ្ជូនក្មេងស្រីឈ្មោះ សេក សុខណា តាមរយៈអូប័រមកកាន់កំពង់ផែទេសចរណ៍ក្រុងព្រះសីហនុដោយសុវត្ថិភាព នឹងបន្តដឹកតាមរថយន្តសង្គ្រោះក្រុមហ៊ុន GTVC របស់អ្នកឧកញ៉ា យកទៅសង្គ្រោះបន្តនៅមន្ទីរពេទ្យ ក្នុងខេត្តព្រះសីហនុ៕






