FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

គណៈកម្មាធិការបក្សប្រជាជនកម្ពុជាក្រុងបានលុង ចែកប័ណ្ណសមាជិកបក្សថ្មីចំនួន៦៩នាក់ នៅសង្កាត់យក្សឡោម

12-09-2026 15:06

(រតនគិរី)៖ លោក ប៊ី ជីវ័នតារា អនុប្រធានគណៈកម្មាធិការបក្សប្រជាជនកម្ពុជាក្រុងបានលុង និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានសង្កាត់យក្សឡោម នៅព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៦ បានអញ្ជើញចុះចែកប័ណ្ណ សមាជិកបក្សថ្មីជូនប្រជាពលរដ្ឋចំនួន៦៩នាក់ ក្នុងនោះមានស្រី ៣៦នាក់ នៅភូមិភ្នំ សង្កាត់យក្សឡោម ក្រុងបានលុង ខេត្តរតនគិរី។

ក្នុងឱកាសនេះលោក ប៊ី ជីវ័នតារា បានពាំនាំនូវការសាកសួរសុខទុក្ខពីសំណាក់លោក ញ៉ែម សំអឿន ប្រធានគណៈកម្មាធិការបក្សប្រជាជនកម្ពុជា ខេត្តរតនគិរី និងលោកធូ ឃឿ ប្រធានគណៈកម្មាធិការបក្សប្រជាជនកម្ពុជា ក្រុងបានលុង ដែលតែងតែយកចិត្តទុកដាក់គិតគូរពីទុក្ខលំបាករបស់បងប្អូនសមាជិកបក្សគ្រប់កាលៈទេសៈ ព្រមទាំងជួយឧបត្ថម្ភគាំទ្រទាំងស្មារតី និងសម្ភារដល់សមាជិកបក្សនៅមូលដ្ឋាន។ ការយកចិត្តទុកដាក់នេះ ឆ្លុះបញ្ចាំងពីគោលនយោបាយរបស់គណបក្សប្រជាជនកម្ពុជា ដែលតែងតែឈរនៅក្បែរប្រជាពលរដ្ឋ និងបម្រើផលប្រយោជន៍ជាតិ និងប្រជាជន។

ជាមួយគ្នានេះ លោកប៊ី ជីវ័នតារា ក៏បានលើកទឹកចិត្តដល់បងប្អូនសមាជិកបក្សថ្មីទាំងអស់ សូមថែរក្សាប័ណ្ណសមាជិកបក្សឲ្យបានល្អសម្រាប់ប្រើប្រាស់ទៅថ្ងៃអនាគត និងបន្តពង្រឹងសាមគ្គីភាពផ្ទៃក្នុងឲ្យបានរឹងមាំ ដើម្បីសម្រេចបានជ័យជម្នះក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់នាពេលខាងមុខ។

លោកបានក្រើនរំលឹកដល់បងប្អូនសមាជិកបក្សទាំងអស់ ឲ្យយកចិត្តទុកដាក់ថែរក្សាសុខភាព ដោយបរិភោគអាហារស្អាត និងរក្សាអនាម័យជានិច្ច ជាពិសេសក្នុងរដូវវស្សាដែលមានភ្លៀងធ្លាក់ជោគជាំរាល់ថ្ងៃ ដែលងាយឆ្លងរាលដាលជំងឺផ្សេងៗ។ ការចូលរួមរបស់សមាជិកបក្សថ្មីទាំង ៦៩នាក់នេះ គឺជាកម្លាំងចលករដ៏សំខាន់មួយទៀត ក្នុងការរួមចំណែកអភិវឌ្ឍន៍មូលដ្ឋាន និងប្រទេសជាតិឲ្យកាន់តែរីកចម្រើន៕