រដ្ឋបាលខេត្តពោធិ៍សាត់ ប្រកាសដាក់ឱ្យដេញថ្លៃជាសាធារណៈ លើគម្រោងជួសជុលកែលម្អសួនច្បារមុខសាលាខេត្ត និងបុរីកោះសំពៅមាស
11-09-2026 17:44
(ពោធិ៍សាត់)៖ រដ្ឋបាលខេត្តពោធិ៍សាត់ បានចេញសេចក្តីជូនដំណឹងជាផ្លូវការ ដល់គ្រប់បណ្តា ក្រុមហ៊ុន/សហគ្រាស ដែលបានចុះបញ្ជីពាណិជ្ជកម្មត្រឹមត្រូវ ក្នុងព្រះរាជាណាចក្រកម្ពុជា ឱ្យបានជ្រាបអំពីការដាក់ឱ្យដេញថ្លៃជាសាធារណៈ ដើម្បីអនុវត្តគម្រោងជួសជុល និងកែលម្អហេដ្ឋារចនាសម្ព័ន្ធសួនច្បារសាធារណៈ សំដៅលើកកម្ពស់សម្រស់ និងសោភ័ណភាពក្រុងពោធិ៍សាត់។
ព័ត៌មានលម្អិតនៃគម្រោង៖
• ការងារជួសជុលការ៉ូឡា៖ ទំហំសរុប ២,១៨៦ម៉ែត្រការ៉េ
• ការងារបកឌៀរ៖ ចំនួន៥៥១ដុំ
• ទីតាំងអនុវត្ត៖ សួនច្បារខាងមុខសាលាខេត្ត និងបុរីកោះសំពៅមាស ស្ថិតក្នុងសង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់
កាលបរិច្ឆេទ និងនីតិវិធីនៃការចូលរួមដេញថ្លៃ៖
• ការលក់ពាក្យស្នើសុំ៖ ចាប់ផ្តើមពីថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៦តទៅ (រៀងរាល់ម៉ោងធ្វើការ)
• កាលបរិច្ឆេទឈប់ទទួលពាក្យ៖ ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៦ វេលាម៉ោង ០៨:០០នាទីព្រឹក
• កាលបរិច្ឆេទបើកសំណើដេញថ្លៃ៖ ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៦ វេលាម៉ោង ០៩:៣០នាទីព្រឹក
តំណាងក្រុមហ៊ុន ឬសហគ្រាស ដែលមានបំណងចូលរួមដេញថ្លៃ អាចអញ្ជើញមកទំនាក់ទំនង និងទិញពាក្យដោយផ្ទាល់ នៅសាលាខេត្តពោធិ៍សាត់ ឬសាកសួរព័ត៌មានបន្ថែមតាមរយៈលេខទូរស័ព្ទ ០៥២ ២១០ ១០៩ ក្នុងម៉ោងធ្វើការ៕
