FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

លោក មីន អោងឡាំង ចង់ឃើញអ្នកវិនិយោគកម្ពុជា ទៅវិនិយោគនៅមីយ៉ាន់ម៉ាកាន់តែច្រើន (Video inside)

11-09-2026 16:36

(ភ្នំពេញ)៖ លោក មីន អោងឡាំង ប្រធានាធិបតីមីយ៉ាន់ម៉ា មានបំណងចង់ឃើញអ្នកវិនិយោគិនកម្ពុជា ទៅវិនិយោគនៅប្រទេសមីយ៉ាន់ម៉ាកាន់តែច្រើន និងបានបង្ហាញពីការត្រៀមខ្លួនស្វាគមន៍អ្នកវិនិយោគកម្ពុជា ដើម្បីពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរវាងប្រទេសទាំងពីរ។

នេះបើតាមការបញ្ជាក់របស់ លោក ជា ធីរិទ្ធ នៅក្នុងសន្និសីទសារព័ត៌មានស្តីពី លទ្ធផលជំនួបរវាង សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីកម្ពុជា ជាមួយលោក មីន អោង ឡាំង ប្រធានាធិបតីមីយ៉ាន់ម៉ា នារសៀលថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៦។

លោក ជា ធីរិទ្ធ បានបញ្ជាក់យ៉ាងដូច្នេះថា៖ «មីយ៉ាន់ម៉ា សម្រាប់ឯកឧត្ដម មីន អោងឡាំង ចង់ឃើញអ្នកវិនិយោគិនរបស់ប្រទេសកម្ពុជា ទៅកាន់មីយ៉ាន់ម៉ាឱ្យបានច្រើន ហើយឯកឧត្ដមរង់ចាំស្វាគម​ន៍ អ្នកវិនិយោគរបស់កម្ពុជា ទៅកាន់មីយ៉ាន់ម៉ា ដើម្បីបង្ហាញពីទំនាក់ទំនងទៅជាមួយគ្នាក្នុងក្រមខណ្ឌសេដ្ឋកិច្ច»

លោក ជា ធីរិទ្ធ បានបន្ដថា នៅក្នុងពាណិជ្ជកម្មនាសោធន៍ លោក មីន អោងឡាំង ក៏បានគាំទ្រចំពោះគំនិតផ្តួចផ្តើមរបស់ សម្តេចតេជោ ហ៊ុន សែន ដែលលោកធ្លាប់បានលើកឡើងតាំងពីសម្ដេចនៅធ្វើជានាយករដ្ឋមន្រ្ដី គឺការបង្កើតសមាគមនៃបណ្ដាប្រទេសនាំចេញអង្ករ នៅក្នុងក្របខណ្ឌអេកមិក ដែលលោក មីន អោងឡាំង បានបង្ហាញនូវការគាំទ្រចំពោះសម្តេចតេជោ ដោយនឹងពិភាក្សាធ្វើការងារនេះបន្ថែម ព្រោះនៅក្នុងក្របខណ្ឌនៃការនាំចេញអង្ករ នៅក្នុងក្របខណ្ឌអេកមិកនេះ មានដូចជា៖ កម្ពុជា ឡាវ មីយ៉ាន់ម៉ា វៀតណាម និងថៃជាដើម។ អញ្ចឹងគំនិតផ្ដួចផ្ដើមនេះ ប្រធានាធិបតីមីយ៉ាន់ម៉ា បានលើកឡើងថា ជាគំនិតផ្ដួចផ្ដើមដ៏មានសារៈសំខាន់ ហើយចង់ឲ្យចេញជារូបរាងឡើង។

បន្ថែមពីនេះ អ្នកនាំពាក្យ បានញ្ជាក់ទៀតថា នេះជាក្នុងក្របខណ្ឌនៃការពង្រឹងនូវកិច្ចសហការនៅក្នុងក្របខណ្ឌពាណិជ្ជកម្ម នៅក្នុងក្របខណ្ឌនៃនយោបាយ វប្បធម៌ ហើយសាសនាក៏ដូចគ្នាដែរ ដូចដែលជនរួមជាតិបានដឹងថាប្រទេសទាំងពីរសុទ្ធសឹងតែជាប្រទេសដែលកាន់សាសនាព្រះពុទ្ធជាម្ចាស់ដូចគ្នា។ ដូច្នេះសាសនាប្រហាក់ប្រហែលគ្នា សាសនាដូចគ្នា វប្បធម៌ស្រដៀងគ្នា ប្រទេសទាំងពីរគួរតែរួមគ្នានៅក្នុងការបង្កើតនូវភាពជិតស្និទ្ធនេះឲ្យកាន់តែរីកចម្រើនបន្ថែមទៀត ហើយរួមទាំងការជំរុញឲ្យ មានការផ្លាស់ប្ដូរប្រជាជន និងប្រជាជនរវាងប្រទេសទាំងពីរឲ្យកាន់តែសកម្ម ដើម្បីលើកកម្ពស់ដល់វិស័យទេសចរណ៍រវាងប្រទេសផងគ្នា៕