FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អភិបាលស្រុកស្ទោង នាំយកថវិកា និងសម្ភារចូលរួមលើកទឹកចិត្តដល់កងកម្លាំងផ្នែកសឹករងស្ទោង ដែលត្រៀមចេញបំពេញបេសកកម្មការពារបូរណភាពទឹកដី ពេលឆាប់ៗខាងមុខ

11-09-2026 15:43

(កំពង់ធំ)៖ លោក សាយ គឹមឡម អភិបាលស្រុកស្ទោង បាននាំយកថវិកា សម្ភារ និងគ្រឿងឧបភោគបរិភោគរបស់លោក ថោ ជេដ្ឋា ប្រធានក្រុមការងារចុះមូលដ្ឋានស្រុកស្ទោង ខេត្តកំពង់ធំ និងសប្បុរសជនមកចូលរួមលើកទឹកចិត្ត ឧបត្ថម្ភដល់ កងកម្លាំងផ្នែកសឹករងស្ទោងដែលត្រៀមចេញបំពេញបេសកកម្មការពារបូរណភាពទឹកដីទិសព្រះវិហារភ្នំដងរែក ក្នុងពេលឆាប់ៗខាងមុខ នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៦។

លោកបានលើកឡើងថា ក្នុងនាមអាជ្ញាធរស្រុកស្ទោង ក្នុងនាមសមរភូមិក្រោយ បានបន្តសហការឧបត្ថម្ភគាំទ្រលើកទឹកចិត្តដល់វីរៈកងទ័ពជួរមុខដូចភ្លៀងរលឹមជាពិសេសបានលើកទឹកចិត្តនិងឧបត្ថម្ភគាំទ្រទាំងគ្រឿងឧបភោគបរិភោគ សម្ភារប្រើប្រាស់ ថវិកា ដល់ផ្នែកសឹករងស្ទោង ក្នុងការទៅបំពេញបេសកកម្ម ទិសព្រះវិហារភ្នំដងរែក ដូចក្នុងឱកាសនេះជាតឹកតាងស្រាប់។

លោកសម្ដែងការដឹងគុណ និងលើកទឹកចិត្តដល់កងកម្លាំងផ្នែកសុខរងស្ទោងព្រមទាំងវីរកងទ័ពជួរមុខគ្រប់រូប ដែលបានពលីសព្វបែបយ៉ាងដើម្បីភាពសុខសាន្តរបស់ប្រជាពលរដ្ឋ និងបូរណភាពទឹកដីដោយមិនខ្លាចនឿយហត់ ក្រោមកម្ដៅថ្ងៃ និងព្យុះភ្លៀងរលឹម ពីសំណាក់ចោរឈ្លានពាន។

លោកបានថ្លែងអំណរគុណជាអនេកដល់មន្ត្រីរាជការកងកម្លាំង ប្រជាពលរដ្ឋ សប្បុរសជន ព្រះមន្ត្រីសង្ឃ ជិតឆ្ងាយដែលបានតែងតែឧបត្ថម្ភគាំទ្រលើកទឹកចិត្តនិងសហការជាមួយរដ្ឋបាលស្រុកស្ទោងក្នុងការឧបត្ថម្ភគាំទ្រ លើកទឹកចិត្តវីរកងទ័ពជួរមុខជាយ៉ាងញឹកញយ។

សូមបញ្ជាក់ថា ក្នុងឱកាសនេះលោកបានឧបត្ថម្ភដល់មេបញ្ជាការផ្នែកសឹករងស្ទោងចំនួន ៦០ម៉ឺនរៀល កងកម្លាំងដែលទៅបំពេញបេសកកម្មជាមួយចំនួន៨នាក់ ក្នុងម្នាក់ៗចំនួន ៤០ម៉ឺនរៀល កងកម្លាំងនៅប្រចាំការផ្នែកសឹករង ៧នាក់ ក្នុងម្នាក់ៗចំនួន១០ម៉ឺនរៀល ព្រមទាំងគ្រឿងឧបភោគបរិភោគសម្ភារប្រើប្រាស់ជាច្រើនទៀតសរុបរួមជាទឹកប្រាក់ ៥.៦៨៨.០០០រៀល ក្នុងនោះថវិការបស់លោក ថោ ជេដ្ឋា ចំនួន២លានរៀល តាមរយៈលោក ជីវ ស៊ុនហេង៕