កិច្ចសម្ភាសន៍៖ អាហារូបករណ៍ទៅសិក្សានៅប្រទេសចិន៖ ឱកាសមាសសម្រាប់យុវជនខ្មែរ (Video inside)
11-09-2026 15:31
(ភ្នំពេញ)៖ លោក អ៊ុំ វុទ្ធទី ជំនួយការសម្តេចតេជោប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមប្រឹក្សាភិបាលសមាគមនិស្សិតកម្ពុជាប្រចាំសាធារណរដ្ឋប្រជាមានិតចិន (ACSC) បានលើកឡើងថា ជារៀងរាល់ឆ្នាំមាននិស្សិតកម្ពុជាប្រមាណ ៣០០នាក់ បានជាប់អាហារូបករណ៍ទៅសិក្សានៅប្រទេសចិន ហើយភាគច្រើនពេលត្រឡប់មកវិញ ពួកគេទទួលបានការងារល្អ។
ការទទួលបានអាហារូបករណ៍ទៅសិក្សានៅប្រទេសចិន គឺជាក្តីស្រមៃរបស់យុវជនខ្មែរជាច្រើន ដែលចង់ពង្រីកចំណេះដឹង និងបទពិសោធន៍នៅបរទេស។ ដើម្បីសម្រេចបាននូវឱកាសមាសនេះ មានគន្លឹះសំខាន់ៗមួយចំនួនដែលយុវជនគួរយល់ដឹង និងអនុវត្តតាម។
តើធ្វើដូចម្តេចទើបអាចទទួលបានអាហារូបករណ៍ទៅសិក្សានៅប្រទេសចិន? ជាបន្តសូមទស្សនាការចែករំលែកបទពិសោធរបស់លោក អ៊ុំ វុទ្ធទី ដូចតទៅ៖
ទស្សនាវិដេអូ៖ https://t.me/freshnewsasia/297674
