CoolApp ដាក់ចេញ Version 65 ថ្មីដោយកែសម្រួលផ្ទាំងបង្ហោះរូបភាព និងវីដេអូឱ្យមានភាពងាយស្រួល និងធ្វើឱ្យ Comment & Like លើវិដេអូដំណើរការកាន់តែប្រសើរ !
11-09-2026 12:48
(ភ្នំពេញ)៖ កម្មវិធីឆាត និងបណ្តាញទំនាក់ទំនងសង្គមដំបូងគេរបស់កម្ពុជា CoolApp បានបញ្ចេញកំណែទម្រង់ជំនាន់ថ្មី Version 65 ជាផ្លូវការនៅលើ App Store សម្រាប់ប្រព័ន្ធប្រតិបត្តិការ iOS ដោយការអាប់ដេតលើកនេះ គឺដើម្បីពង្រឹងសមត្ថភាពប្រព័ន្ធឱ្យកាន់តែមានស្ថិរភាព បង្កើនល្បឿន និងធ្វើឱ្យការប្រើប្រាស់មុខងារសំខាន់ៗដូចជា Reel, Channel ព្រមទាំងមុខងារផ្សេងៗទៀតដំណើរការបានយ៉ាងរលូន។
ជាពិសេសនៅក្នុង Version ថ្មីនេះបានកែសម្រួលផ្ទាំងបង្ហោះរូបភាព និងវីដេអូឱ្យមានភាពងាយស្រួលចូលទៅកាន់ Channel និង Reel ធ្វើឡើងបានយ៉ាងងាយស្រួល និងលឿនរហ័ស។ កែសម្រួលប្រព័ន្ធរាប់ Reaction ឱ្យកាន់តែសុក្រឹត ដោះស្រាយបញ្ហាចំនួន Reaction លើសារ ឬមាតិកានានា ឱ្យបង្ហាញចំនួនពិតប្រាកដ និងត្រឹមត្រូវបំផុត ជាពិសេសមាន Comment & Like លើវិដេអូទៀតផង !
CoolApp: Chat Call Channel Reel.
https://downloads.coolapp.com.kh
