FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ពិធីចុះហត្ថលេខាកែសម្រួលព្រំប្រទល់រដ្ឋបាល រវាងរដ្ឋបាលខេត្តសៀមរាប និងរដ្ឋបាលខេត្តកំពង់ធំ

11-09-2026 11:18

(សៀមរាប)៖ នៅសាលាខេត្តសៀមរាប​ លោក​ ប្រាក់​ សោភ័ណ​ អភិបាល​ នៃគណៈអភិបាលខេត្តសៀមរាប​ និងលោក នួន​ ផារ័ត្ន​ អភិបាល​ នៃគណៈអភិបាលខេត្តកំពង់ធំបានអញ្ជើញចុះហត្ថលេខាលើសំណើសុំកែសម្រួលព្រំប្រទល់រដ្ឋបាលរវាងខេត្តសៀមរាប​ និងខេត្តកំពង់ធំ​ ដេីម្បីងាយស្រួលក្នុងការគ្រប់ប្រជាជន​ និងភាពងាយស្រួលក្នុងការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ។

សូមបញ្ជាក់ថា ដោយផ្អែកលើគោលការណ៍ច្បាប់ និងបន្ទាប់ពីចុះសិក្សា និងពិនិត្យ​ផ្ទៀងផ្ទាត់នៅទីតាំង​ជាក់ស្តែង រដ្ឋបាលខេត្តទាំងពីរបានប្រជុំពិភាក្សា និង សម្រេចឯកភាពគ្នា​ ដោយរៀបចំសំណើសុំកែសម្រួលព្រំប្រទល់រដ្ឋបាលរវាងខេត្តសៀមរាប​ និងខេត្តកំពងធំ។

ការរៀបចំនេះ​ ត្រូវបានរៀបចំឡេីងតាមសេចក្តីជូនដំណឹងរបស់ក្រសួងមហាផ្ទៃ ស្តីពីការកំណត់ព្រំប្រទល់រដ្ឋបាលរាជធានី-ខេត្ត ក្រុង-ស្រុក និងឃុំ-សង្កាត់ ដែលពុំទាន់មានភាពច្បាស់លាស់ ដើម្បីធានាឱ្យការគ្រប់គ្រងរដ្ឋបាលនៅតំបន់ព្រំប្រទល់នោះមានភាពច្បាស់លាស់ ប្រសិទ្ធភាព និងស្របតាមស្ថានភាពជាក់ស្តែង៕