FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

មន្ត្រីគយសហការជាមួយមន្ត្រីនគរបាលអន្តោប្រវេសន៍ រឹបអូសកញ្ឆាជិត ៣០គីឡូក្រាម ពីអ្នកដំណើរបរទេសម្នាក់ ដែលត្រៀមចាកចេញពីកម្ពុជា

10-09-2026 21:21

(ភ្នំពេញ)៖ មន្ត្រីគយ និងរដ្ឋាករ សហការជាមួយមន្ត្រីនគរបាលអន្តោប្រវេសន៍ បានធ្វើការត្រួតពិនិត្យ និងបង្ក្រាបអ្នកដំណើរបរទេសម្នាក់ ដែលត្រៀមធ្វើដំណើរចាកចេញពីកម្ពុជា ដោយរឹបអូសបានរុក្ខជាតិក្រៀម សង្ស័យជាសារធាតុញៀនប្រភេទកញ្ឆាចំនួន ២៨ដុំ មានទម្ងន់សុទ្ធសរុប ២៧,៩៤០ គីឡូក្រាម លាក់បង្កប់ក្នុងវ៉ាលីសសំលៀកបំពាក់។

ប្រតិបត្តិការនេះបានធ្វើឡើងកាលពីថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៦ នៅស្ថានីយអ្នកដំណើរចេញនៃអាកាសយានដ្ឋានអន្តរជាតិតេជោ។

បន្ទាប់ពីបានបំពេញនីតិវិធីបឋម និងរៀបចំកំណត់ហេតុល្មើសច្បាប់គយរួច ក្រុមការងារបានប្រគល់ជនសង្ស័យ វត្ថុតាង និងសម្ភារៈពាក់ព័ន្ធ ជូនមន្ទីរប្រឆាំងគ្រឿងញៀន ដើម្បីគ្រប់គ្រង ថែរក្សា និងចាត់ការបន្តតាមនីតិវិធីច្បាប់ជាធរមាន៕