FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ស្ថានទូតឥណ្ឌូណេស៉ី នឹងរៀបចំកម្មវិធីសួស្តីឥណ្ឌូណេស៊ី នៅថ្ងៃទី១៩–២០ ខែកញ្ញា

10-09-2026 21:08

(ភ្នំពេញ)៖ ស្ថានទូតឥណ្ឌូណេស៉ីប្រចាំកម្ពុជា នឹងរៀបចំកម្មវិធីសួស្តីឥណ្ឌូណេស៊ី នៅថ្ងៃទី១៩–២០ ខែកញ្ញា ឆ្នាំ២០២៦ វេលាម៉ោង ១០៖០០ព្រឹក – ៨៖០០យប់ នៅអគារ L កោះពេជ្រ រាជធានីភ្នំពេញ។

ស្ថានទូតបានប្រកាសថា «សូមអញ្ជើញស្វែងយល់ពីប្រទេសឥណ្ឌូណេស៊ីនៅភ្នំពេញ! រីករាយជាមួយផលិតផល អាជីវកម្ម វប្បធម៌ ម្ហូបអាហារ និងការកម្សាន្តបែបឥណ្ឌូណេស៊ី នៅកន្លែងតែមួយ រយៈពេល២ថ្ងៃ»។

ក្នុងកម្មវិធីនេះ លោកអ្នកអាចទិញផលិតផលឥណ្ឌូណេស៊ី ជួបជាមួយក្រុមហ៊ុន និងអាជីវកម្មឥណ្ឌូណេស៊ី ភ្លក់រសជាតិម្ហូប និងអាហារសម្រន់ឥណ្ឌូណេស៊ីពិតៗ ស្វែងរកគោលដៅទេសចរណ៍បន្ទាប់របស់អ្នកនៅប្រទេសឥណ្ឌូណេស៊ី រីករាយជាមួយតន្ត្រីផ្ទាល់ និងការសម្តែងវប្បធម៌ ហើយចូលរួមការប្រកួតកម្សាន្ត និងឈ្នះរង្វាន់ដ៏អស្ចារ្យជាច្រើន៕