FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

បណ្ឌិត កៅ ថាច ចូលរួមកិច្ចប្រជុំពិភាក្សាលើផែនការ​អភិវឌ្ឍន៍កសិកម្ម លើកកម្ពស់ជីវភាពរបស់ប្រជា​ពលរដ្ឋភៀសសឹក នៅភូមិតាកឹងបៃតង

10-09-2026 20:49

(ភ្នំពេញ)៖ លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងជាប្រធានសមាគមបណ្តាញកសិករតេជោ បានចូលរួមកិច្ចប្រជុំ ដើម្បីពិនិត្យពិភាក្សាអំពីគម្រោងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋភៀសសឹកនៅភូមិតាកឹងបៃតង ខេត្តព្រះវិហារ លើផែនការអភិវឌ្ឍន៍កសិកម្មដោយមានការចូលរួមពីវិស័យឯកជន និងការគាំទ្រដោយរាជរដ្ឋាភិបាល។

កិច្ចប្រជុំនេះបានប្រព្រឹត្តទៅតាមប្រព័ន្ធអនឡាញ នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៦ ដឹកនាំដោយលោក ចាន់ សុធី រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងដោយមានការចូលរួមពីលោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារ ព្រមទាំងតំណាងក្រសួងអភិវឌ្ឍន៍ជនបទ និងមន្ត្រីជំនាញពាក់ព័ន្ធ។

កិច្ចពីភាក្សានេះធ្វើឡើងមានគោលដៅបង្កើតការងារ និងបង្កើនចំណូលលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋនៅភូមិតាកឹងបៃតង នៅក្នុងភូមិសាស្រ្តខេត្តព្រះវិហារ​ តាមរយៈផលិតកម្ម ចិញ្ចឹមសត្វ វារីវប្បកម្ម ការដាំដុះបន្លែ និងការរៀបចំការកែច្នៃចំណីអាហារ សម្រាប់ផ្គត់ផ្គង់តម្រូវការក្នុងខេត្ត និងតំបន់ជុំវិញខេត្តព្រះវិហារ៕