FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ប្រកាសដាក់ឱ្យដំណើរការគម្រោង CIBS ក្រោមមូលនិធិកិច្ចសហប្រតិបត្តិការមេគង្គ-សាធារណរដ្ឋកូរ៉េ

10-09-2026 15:28

(ភ្នំពេញ)៖ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ នាថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៦ បានរៀបចំកិច្ចប្រជុំប្រកាសដាក់ឱ្យដំណើរការគម្រោង និងកិច្ចប្រជុំគណៈកម្មការប្រឹក្សាគម្រោង (Project Advisory Committee - PAC) ក្រោមក្របខណ្ឌមូលនិធិកិច្ចសហប្រតិបត្តិការមេគង្គ-សាធារណរដ្ឋកូរ៉េ ជុំទី៩ សម្រាប់អនុវត្តគម្រោង CIBS។ ​

កិច្ចប្រជុំនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាពរបស់​ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយកអន្តោប្រវេសន៍ និងមានការចូលរួមពី លោក Madhurjya Kumar Dutta នាយកមូលនិធិកិច្ចសហប្រតិបត្តិការមេគង្គ-សាធារណរដ្ឋកូរ៉េ ព្រមទាំងក្រុមការងារពាក់ព័ន្ធជាច្រើនរូប។ ​

គោលបំណងសំខាន់នៃកិច្ចប្រជុំនេះ គឺដើម្បីប្រកាសជាផ្លូវការនូវការដាក់ឱ្យដំណើរការគម្រោង CIBS និងពិភាក្សាអំពីយន្តការនៃការអនុវត្តគម្រោងឱ្យមានប្រសិទ្ធភាពខ្ពស់ តម្លាភាព និងគណនេយ្យភាព។ លើសពីនេះ កិច្ចប្រជុំក៏បានផ្តោតលើការពង្រឹងយន្តការសម្របសម្រួល ការត្រួតពិនិត្យ និងការផ្តល់អនុសាសន៍នានា ដើម្បីធានាថាការអនុវត្តគម្រោងប្រព្រឹត្តទៅបានត្រឹមត្រូវ ស្របតាមក្របខណ្ឌនៃកិច្ចសហប្រតិបត្តិការមេគង្គ-សាធារណរដ្ឋកូរ៉េ។ គម្រោង CIBS នេះត្រូវបានរំពឹងថានឹងរួមចំណែកយ៉ាងសំខាន់ដល់ការអភិវឌ្ឍវិស័យអន្តោប្រវេសន៍នៅកម្ពុជា​៕