FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ក្រសួងទេសចរណ៍ រៀបចំកិច្ចប្រជុំពិនិត្យសេចក្តីព្រាងអនុក្រឹត្យស្តីពីការគ្រប់គ្រងស្ថិតិទេសចរណ៍

10-09-2026 11:40

(ភ្នំពេញ)៖ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៦ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យ និងផ្តល់ធាតុចូលលើសេចក្តីព្រាងអនុក្រឹត្យស្តីពីការគ្រប់គ្រងស្ថិតិទេសចរណ៍។

កិច្ចប្រជុំនេះ រៀបចំឡើងក្នុងគោលបំណងពិនិត្យ កែសម្រួល និងបំពេញបន្ថែមខ្លឹមសារនៃសេចក្តីព្រាងអនុក្រឹត្យ ឱ្យមានលក្ខណៈគ្រប់ជ្រុងជ្រោយ និងស្របតាមច្បាប់ស្តីពីទេសចរណ៍ ច្បាប់ស្តីពីស្ថិតិ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធ មុននឹងបញ្ជូនទៅទីស្តីការគណៈរដ្ឋមន្ត្រី ដើម្បីពិនិត្យបន្តតាមនីតិវិធី។

កិច្ចប្រជុំនេះ មានការចូលរួមពីលោក លោកស្រី ជាថ្នាក់ដឹកនាំ អគ្គនាយក ប្រធាននាយកដ្ឋាន និងមន្ត្រីជំនាញពាក់ព័ន្ធ។

ក្នុងឱកាសនោះ លោករដ្ឋមន្ត្រី បានណែនាំឱ្យក្រុមការងារជំនាញបន្តពិនិត្យ និងកែសម្រួលខ្លឹមសារមួយចំនួន ឱ្យស្របតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន ដើម្បីបញ្ជូនសេចក្តីព្រាងអនុក្រឹត្យនេះទៅទីស្តីការគណៈរដ្ឋមន្ត្រី នៅចុងខែកញ្ញា ឆ្នាំ២០២៦៕