FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អភិបាលខេត្តបាត់ដំបង និងប៉ៃលិន ចុះហត្ថលេខាលើសំណើសុំកែសម្រួលព្រំប្រទល់រដ្ឋបាលរវាងខេត្តទាំងពីរ

09-09-2026 19:58

(បាត់ដំបង)៖ លោក សុខ លូ អភិបាលខេត្តបាត់ដំបង និងលោកស្រី បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានចុះហត្ថលេខាលើសំណើសុំកែសម្រួលព្រំប្រទល់រដ្ឋបាលរវាងខេត្តបាត់ដំបង និងខេត្តប៉ៃលិន ដើម្បីធានាឱ្យការគ្រប់គ្រងរដ្ឋបាលនៅតំបន់ព្រំប្រទល់មានភាពច្បាស់លាស់ មានប្រសិទ្ធភាព និងស្របតាមស្ថានភាពជាក់ស្តែង។

ពិធីដ៏សំខាន់នេះបានប្រព្រឹត្តទៅនាព្រឹកថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២៦ នៅសាលប្រជុំសាលាខេត្តបាត់ដំបង ដោយមានការចូលរួមពីមន្ត្រីពាក់ព័ន្ធជាច្រើនរូប។

ការចុះហត្ថលេខានេះ ធ្វើឡើងបន្ទាប់ពីក្រុមការងារនៃរដ្ឋបាលខេត្តទាំងពីរ បានចុះសិក្សា និងពិនិត្យទីតាំងជាក់ស្តែងយ៉ាងល្អិតល្អន់។ ក្រោយពីការពិនិត្យ រដ្ឋបាលខេត្តទាំងពីរបានបើកកិច្ចប្រជុំពិភាក្សា និងសម្រេចឯកភាពគ្នាដោយផ្អែកលើគោលការណ៍ច្បាប់ ដើម្បីរៀបចំសំណើសុំកែសម្រួលព្រំប្រទល់រដ្ឋបាលនេះ។ គោលបំណងសំខាន់នៃការកែសម្រួលនេះ គឺដើម្បីធានាឱ្យការគ្រប់គ្រងរដ្ឋបាលនៅតំបន់ព្រំប្រទល់មានភាពច្បាស់លាស់ ប្រសិទ្ធភាព និងស្របតាមស្ថានភាពជាក់ស្តែង។

សំណើនេះត្រូវបានធ្វេីឡើងឆ្លើយតបទៅនឹងសេចក្តីជូនដំណឹងរបស់ក្រសួងមហាផ្ទៃ ស្តីពីការកំណត់ព្រំប្រទល់រដ្ឋបាលរាជធានី-ខេត្ត ក្រុង-ស្រុក និងឃុំ-សង្កាត់ ដែលកន្លងមកពុំទាន់មានភាពច្បាស់លាស់នៅតាមបណ្តាខេត្តមួយចំនួន។ តាមរយៈការកែសម្រួលនេះ នឹងជួយសម្រួលដល់ការគ្រប់គ្រងដែនដី ការផ្តល់សេវាសាធារណៈ និងការអភិវឌ្ឍមូលដ្ឋានឱ្យកាន់តែមានប្រសិទ្ធភាព និងតម្លាភាពខ្ពស់៕