ឧត្តមសេនីយ៍ឯក ជួន ណារិន ជួបសំណេះសំណាលជាមួយកម្លាំង នៃការិយាល័យអន្តរាគមន៍ និងតម្រួតបទបញ្ជារបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ
09-09-2026 17:24
(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៦ ឧត្តមសេនីយ៍ឯក ជួន ណារិន អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានដឹកនាំលោកស្នងការរង ត្រួតពិនិត្យ និងសំណេះសំណាលជាមួយកម្លាំងនៃការិយាល័យអន្តរាគមន៍ និងតម្រួតបទបញ្ជារបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។
ក្នុងឱកាសនោះ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានណែនាំដល់កម្លាំងអន្តរាគមន៍យកចិត្តទុកដាក់ភារកិច្ច ចំពោះមុខ ដូចជាការប្រចាំការ២៤/២៤ម៉ោង ការចេញល្បាត ដើម្បីពង្រឹងការងាររក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ជាពិសេសចូលរួម បង្ការ ទប់ស្កាត់បទល្មើស ឲ្យបានទាន់ពេលវេលា។
ជាមួយគ្នានេះ ឧត្តមស្នងការ ក៏បានយកចិត្តទុកដាក់ លើកទឹកចិត្តដល់កម្លាំងអន្តរាគមន៍ ដោយបានឧបត្ថម្ភ រៀបចំវាស់កាត់ឯកសណ្ឋាន ជូនដល់កម្លាំងនៃការិយាល័យអន្តរាគមន៍ និងតម្រួតបទបញ្ជា ក្នុងនោះមានកម្លាំងតម្រួតបទបញ្ជាចំនួន៩៤នាក់ និងកម្លាំងអន្តរាគមន៍ចំនួន៨៤នាក់។
ជាមួយគ្នានេះ ក៏បានក្រើនរំឭកដល់មន្ត្រីនគរបាលគ្រប់រូប ត្រូវគោរពវិន័យ ក្រមសីលធម៌វិជ្ជាជីវៈ របស់កងកម្លាំងនគរបាលជាតិផងដែរ៕



















