FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

កម្លាំងនគរបាល ចុះរដ្ឋបាល និងឈានដល់ការបង្ក្រាបបទល្មើស Online Scams ចាប់ខ្លួនចិន៩នាក់ នៅក្រុងខេមរភូមិន្ទ ខេត្តកោះកុង

08-09-2026 16:21

(កោះកុង)៖ កម្លាំងនគរបាលជំនាញក្រុងខេមរភូមិន្ទ ខេត្តកោះកុង កាលពីព្រឹកថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៦ បានចុះរដ្ឋបាល និងឈានដល់ការបង្ក្រាបបទល្មើស Online Scams មួយករណីនៅសង្កាត់ស្ទឹងវែង ដោយឃាត់ជនជាតិចិន៩នាក់ (ស្រីម្នាក់)។

តាមសេចក្តីរាយការណ៍ពីសមត្ថកិច្ចមូលដ្ឋាន បានបញ្ជាក់ថា នៅក្នុងប្រតិបត្តិការនេះ កម្លាំងនគរបាលបានដកហូត Laptop និងទូរស័ព្ទមួយចំនួន ដែលបម្រើឲ្យការប្រព្រឹត្តបទល្មើស Scams។

សម្រាប់ម្ចាស់ផ្ទះជួលឲ្យក្រុមជនជាតិចិនទាំងនេះ ត្រូវបានសមត្ថកិច្ច ទម្លាយថា ជាមន្រ្តីរដ្ឋបាល នៃលេខាធិការដ្ឋានសាលាដំបូងខេត្តកោះកុង។

ជនជាតិចិន និងសម្ភារទាំងនេះ ត្រូវបានយកទៅសួរនាំបន្ត ដើម្បីចាត់ការតាមនីតិវិធី៕