FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អបអរសាទរ! កម្ពុជា ជាប់ចំណាត់ថ្នាក់លេខ១ ក្នុងតំបន់អាស៊ីអាគ្នេយ៍ ជាប្រទេសល្អបំផុតសម្រាប់អេកូទេសចរណ៍ និងឈរលេខ១៧ លើពិភពលោក (Video inside)

08-09-2026 15:38

(ភ្នំពេញ)៖ កម្ពុជា បានជាប់ចំណាត់ថ្នាក់លេខ១ ក្នុងតំបន់អាស៊ីអាគ្នេយ៍ ជាប្រទេសល្អបំផុតសម្រាប់អេកូទេសចរណ៍ (Eco-Tourism) និងជាប់ចំណាត់ថ្នាក់លេខ១៧ ក្នុងចំណោមប្រទេសនានានៅលើពិភពលោក នេះបើយោងតាមចំណាត់ថ្នាក់របស់ U.S. News & World Report។

យោងតាមប្រភព U.S. News & World Report / SEA Infographics ខាងលើ កម្ពុជា ស្ថិតនៅចំណាត់ថ្នាក់លេខ១៧ ខណៈប្រទេសឡាវ ស្ថិតនៅលេខ២២, ថៃ លេខ៣៣, ម៉ាឡេស៊ី លេខ៤២, ហ្វីលីពីន លេខ៦០, ឥណ្ឌូណេស៊ី លេខ៦៧, មីយ៉ាន់ម៉ា លេខ៧៤, សិង្ហបុរី លេខ៧៧ និងវៀតណាម លេខ៨៩។

ចំណាត់ថ្នាក់នេះ បានបង្ហាញពីសក្តានុពលរបស់កម្ពុជា ក្នុងការអភិវឌ្ឍវិស័យអេកូទេសចរណ៍ ដោយកម្ពុជាមានធនធានធម្មជាតិដ៏សម្បូរបែប រួមមាន ព្រៃឈើ ភ្នំ ទឹកជ្រោះ បឹង ទន្លេ និងតំបន់ធម្មជាតិជាច្រើន ដែលអាចទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ។

ជាមួយគ្នានេះ ការអភិវឌ្ឍអេកូទេសចរណ៍ ក៏មានសារៈសំខាន់ក្នុងការចូលរួមអភិរក្សធនធានធម្មជាតិ លើកកម្ពស់ជីវភាពប្រជាពលរដ្ឋនៅតាមសហគមន៍ និងជំរុញការអភិវឌ្ឍវិស័យទេសចរណ៍ប្រកបដោយចីរភាព។

សមិទ្ធផលនេះ គឺជាមោទកភាពថ្មីមួយសម្រាប់កម្ពុជា និងជាការទទួលស្គាល់បន្ថែមទៀតចំពោះសក្តានុពលទេសចរណ៍ធម្មជាតិរបស់កម្ពុជា នៅក្នុងតំបន់ និងលើឆាកអន្តរជាតិ។

លទ្ធផលដែលបានវាយតម្លៃ បង្ហាញឱ្យឃើញពីលទ្ធ​ផល​ល្អប្រសើរមួយរបស់កម្ពុជា លើកិច្ចការពារ និងអភរិក្សសម្បត្តិធម្មជាតិ ដែលជាគោលនយោ​បាយរបស់រាជរដ្ឋាភិបាលកម្ពុជាដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងមានក្រសួងបរិស្ថានដឹកនាំដោយលោក អ៊ាង សុផល្លែត ជាសេនាធិការ។

សូមរួមគ្នាការពារសម្បត្តិធម្មជាតិ ដើម្បីនាំមកនូវមោទនភាពជាតិ និងជាឧត្តមប្រយោជន៍ជាតិ និងប្រជាជនកម្ពុជាទាំងមូល៕