លោក សួន សេរីរដ្ឋា៖ បន្តការអត់ធ្មត់ គឺជាអ្វីដែលកម្ពុជា ត្រូវធ្វើដើម្បីឲ្យច្បាប់អន្តរជាតិ និងមជ្ឈដ្ឋានអន្តរជាតិកាន់តែជឿជាក់លើកម្ពុជា (Video inside)
07-09-2026 17:03
(ភ្នំពេញ)៖ ប្រធានវេទិការសន្តិភាពកម្ពុជា លោក សួន សេរីរដ្ឋា បានលើកឡើងថា ការរក្សានូវការអត់ធ្មត់បន្ថែមទៀតរបស់កម្ពុជា គឺជារឿងចាំបាច់ ខណៈដែលថៃ បានព្យាយាមធ្វើគ្រប់យ៉ាងឲ្យកម្ពុជា អស់ការអត់ធ្មត់។ កត្តាដែលថៃ ប្រឹងប្រែងធ្វើឲ្យកម្ពុជា អស់ការអត់ធ្មត់ក៏ព្រោះតែ ថៃដឹងខ្លួនថាមិនអាចឈ្នះកម្ពុជាតាមរយៈច្បាប់អន្តរជាតិឡើយ ហើយនៅពេលដែលកម្ពុជា រៀបចំព្រឹត្តិការណ៍អន្តរជាតិផ្សេងៗគឺជាឱកាស ដែលកម្ពុជា បង្ហាញការពិតពីកម្ពុជា ដែលរងការឈ្លានពានពីសំណាក់ប្រទេសថៃ និងកញរប់គ្រងដែនអធិបតេយ្យភាពរបស់កម្ពុជា ដោយខុសច្បាប់។ នេះបើតាមការបញ្ជាក់របស់លោក សួន សេរីរដ្ឋា នៅក្នុងកិច្ចពិភាក្សា Fresh Talk នាថ្ងៃសៅរ៍សប្ដាហ៍កន្លងទៅ។
ជាបន្តដើម្បីជ្រាបកាន់តែច្បាស់សូមទស្សនិកជនទស្សនាកិច្ចពិភាក្សាបន្តដូចតទៅ៖






