FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

លោក សួន សេរីរដ្ឋា៖ សកម្មភាពរបស់ថៃ នៅតាមបន្ទាត់ព្រំដែន ជាចេតនាបង្កបញ្ហាមុនកិច្ចប្រជុំកំពូល​ ហ្រ្វង់កូហ្វូនី​ (Video inside)

07-09-2026 16:55

(ភ្នំពេញ)៖ លោក សួន សេរីរដ្ឋា ប្រធានវេទិការសន្តិភាពកម្ពុជា បានលើកឡើងថា សកម្មភាពបង្ករហេតុនានានៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ ជាចេតនារបស់ថៃ ចង់បង្កើតឲ្យមានរូបភាពមិនល្អ ឬមិនមានសុវត្ថិភាព សម្រាប់កិច្ចប្រជុំកំពូលហ្រ្វង់កូហ្វូនី (Francophonie Summit) លើកទី២០ ដែលគ្រោងធ្វើឡើងនៅខែវិច្ឆិកា ខាងមុខនេះ។ នេះបើតាមការបញ្ជាក់របស់ លោក សួន សេរីរដ្ឋា នៅក្នុងកិច្ចពិភាក្សា Fresh Talk នាថ្ងៃសៅរ៍សប្ដាហ៍កន្លងទៅ។

ការដែលថៃ មានចេតនារារាំងកិច្ចប្រជុំកំពូលក្រុមប្រទេសនិយាយភាសាបារាំង នៅកម្ពុជានេះ ព្រោះកម្ពុជា បានរៀបចំសន្និសីទប្រធានសភានៃអន្តរសភា លើកទី២ យ៉ាងជោគជ័យ ហើយបានប្រើប្រស់សន្និសីទនេះ បកស្បែកមុខលេសឈ្លានពានរបស់ថៃ មកលើប្រទេសកម្ពុជាផងដែរ។ ជាងនេះទៅទៀតគឺថៃ មានចេតនា ចង់បង្ករសង្គ្រាមឈ្លានពានកម្ពុជា ជាលើកទី៣ ដែលជាសេនារីយ៉ូនយោបាយឈ្លាន​ពាន ដើម្បីបន្ទុចបង្អាក់នូវយន្តការអន្តរជាតិ ទាំងឡាយដែលកម្ពុជា បាននាំថៃ ឲ្យចូលមកដោះស្រាយគ្នាដោយសន្តិវិធី នៅក្រោមច្បាប់អន្តរជាតិ។

ជាបន្តដើម្បីជ្រាបកាន់តែច្បាស់សូមទស្សនិកជនទស្សនាកិច្ចពិភាក្សាបន្តដូចតទៅ៖