FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

មហាឧបាសក អៀង សុធារ៉ា៖ ជំងឺផ្លូវចិត្តសំខាន់ៗមានពីរប្រភេទ គឺជំងឺថប់បារម្ភ និងជំងឺធ្លាក់ទឹកចិត្ត (Video inside)

07-09-2026 16:27

(ព្រៃវែង)៖ មហាឧបាសកពុទ្ធសាសនូបត្ថម្ភក៍ អៀង សុធារ៉ា ទីប្រឹក្សាគណៈសង្ឃនាយកមហានិកាយនៃព្រះរាជាណាចក្រកម្ពុជា

ស្ថាបនិករមណីយដ្ឋានធម្មជាតិភូមិរំដួល ស្ថាបនិករមណីយដ្ឋានភូមិសុខារាវី និងជាប្រធានសមាគមពាណិជ្ជកម្ម និងវិនិយោគកម្ពុជា-ជប៉ុន បានថ្លែងថា ជំងឺផ្លូវចិត្តមានពីរធំៗ គឺជំងឺថប់បារម្ភ (Anxiety) និងជំងឺធ្លាក់ទឹកចិត្ត (Depression)។

មហាឧបាសកអៀង សុធារ៉ា បានបន្តថា ជំងឺទាំងពីរធំៗនេះ មានគ្រប់ទីកន្លែងនៅលើពិភពលោកយើង ហេតុដូច្នេះហើយបានជានៅប្រទេសខ្លះ ទោះបីប្រទេសជឿនលឿនក៏ដោយ ក៏មានអត្រាអ្នកសម្លាប់ខ្លួនច្រើនដែរ មានន័យថាមកពីមានមនុស្សកើតជំងឺធ្លាក់ទឹកចិត្ត (depression) ច្រើន ប៉ុន្តែមានប្រទេសខ្លះមិនមានអ្នកសម្លាប់ខ្លួនច្រើនទេ តែមានអ្នកជេរគ្នាច្រើន និយាយដើមគ្នាច្រើន មានការញុះញង់ ធ្វើអ្វីផ្ដេសផ្ដាសដើម្បីលើកតម្កើងខ្លួនឯង គឺជាប្រភេទជំងឺថប់បារម្ភ(Anxiety)។

សូមបញ្ជាក់ដែរថា ជំងឺថប់បារម្ភ (Anxiety) គឺជាស្ថានភាពផ្លូវចិត្តមួយប្រភេទ ដែលបង្កឱ្យមានការព្រួយបារម្ភ ការភ័យខ្លាច ឬភាពតានតឹងខ្លាំងហួសហេតុ និងមិនសមហេតុផល អំពីស្ថានភាពប្រចាំថ្ងៃ។ ខុសពីអារម្មណ៍ភ័យព្រួយធម្មតាដែលកើតឡើងមួយភ្លែត ជំងឺថប់បារម្ភបង្កឱ្យមានការភ័យខ្លាចជាប់រហូត ប៉ះពាល់ធ្ងន់ធ្ងរដល់ការរស់នៅ ការងារ និងទំនាក់ទំនងសង្គម។ ដោយឡែកជំងឺធ្លាក់ទឹកចិត្ត (Depression) គឺជាជំងឺផ្លូវចិត្តទូទៅ និងធ្ងន់ធ្ងរមួយប្រភេទ ដែលជះឥទ្ធិពលអវិជ្ជមានដល់អារម្មណ៍ គំនិត និងការផ្លាស់ប្តូរឥរិយាបថប្រចាំថ្ងៃរបស់អ្នកជំងឺ។ វាខុសពីអារម្មណ៍កើតទុក្ខ ឬខូចចិត្តធម្មតា ព្រោះវាបង្កឱ្យមានអារម្មណ៍ក្រៀមក្រំខ្លាំង និងបាត់បង់ការចាប់អារម្មណ៍លើសកម្មភាពដែលធ្លាប់តែចូលចិត្ត ជាបន្តបន្ទាប់ចាប់ពី ២សប្តាហ៍ឡើងទៅ។

សូមស្ដាប់ការលើកឡើងរបស់មហាឧបាសកអៀង សុធារ៉ា ដូចតទៅ៖