FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អនុវត្តតាមការសន្យា! អំណោយជាថវិកា និងអង្ករដែលសម្ដេចបវរធិបតី ហ៊ុន ម៉ាណែត សន្យាផ្ដល់ជូនសាលាដូងជាប្រចាំខែ ត្រូវបានផ្ដល់ជូនដល់លោក អ៊ុក វណ្ណដេ រួចរាល់ (Video inside)

07-09-2026 15:47

(កំពង់ស្ពឺ)៖ អំណោយជាថវិកា និងអង្ករ ដែលសម្ដេចបវរធិបតី នាយករដ្ឋមន្ត្រី បានសន្យាផ្ដល់ជូនសាលាដូង ជាប្រចាំខែ ត្រូវបានផ្ដល់ជូនដល់ លោក អ៊ុក វណ្ណដេ នាយកសាលាដូង រួចរាល់ ដើម្បីបម្រើឱ្យតម្រូវការប្រើប្រាស់ប្រចាំថ្ងៃរបស់សាលាដូង។

ក្នុងឱកាសនោះដែរ, លោក អ៊ុក វណ្ណដេ នាយកសាលាដូង បានថ្លែងអំណរគុណចំពោះ សម្ដេចបវរធិបតី នាយករដ្ឋមន្ត្រី ដែលបានយកចិត្តទុកដាក់ខ្ពស់ និងបានផ្ដល់នូវការធានានិរន្តរភាពរបស់សាលាដូង និងបានប្ដេជ្ញាបន្តបណ្ដុះបណ្ដាលធនធានមនុស្សសម្រាប់សហគមន៍នៅភ្នំគិរីរម្យឱ្យបានល្អប្រសើរ ។

ការជួយឧបត្ថម្ភប្រចាំនេះ គឺជាការយកចិត្តទុកដាក់ខ្ពស់ចំពោះសាលាដូង ដែលបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការជួយកសាងធនធានមនុស្សសម្រាប់សហគមន៍ ក៏ដូចជាសង្គមកម្ពុជាទាំងមូល៕