FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងកងកម្លាំងឆ្មាំសមុទ្រកូរ៉េ ចុះ MoU ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការប្រយុទ្ធប្រឆាំងគ្រឿងញៀន និងឧក្រិដ្ឋកម្មឆ្លងដែន

07-09-2026 14:14

(ភ្នំពេញ)៖ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន (អ.ជ.ប.គ.ញ.) កងកម្លាំងឆ្មាំសមុទ្រ នៃសាធារណរដ្ឋកូរ៉េ (កូរ៉េខាងត្បូង) នៅថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៦នេះ បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (M​oU) ដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ ក៏ដូចជាបង្កើនប្រសិទ្ធភាពក្នុងការអនុវត្តការងាររួមឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់។

ពិធីនេះប្រព្រឹត្តិធ្វើឡើងក្រោមអធិបតីនាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន (អ.ជ.ប.គ.ញ.) និងលោក Cho Yoon Min អគ្គនាយកនៃអគ្គនាយកដ្ឋានស៊ើបអង្កេត នៃកងឆ្មាំសមុទ្រកូរ៉េ និងមានការអញ្ជើញចូលរួមពីអគ្គលេខាធិការរង ប្រធាននាយកដ្ឋាន នៃអ.ជ.ប.គ.ញ. តំណាងអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា, តំណាងកងទ័ពជើងទឹក, តំណាងមន្ទីរប្រឆាំងគ្រឿងញៀននិងមន្ត្រីជំនាញនៃអ.ជ.ប.គ.ញ.។

ការចុះហត្ថលេខាលើអនុស្សរណៈយោគយល់នេះ គឺជាសក្ខីភាពដ៏សំខាន់មួយ ក្នុងការបង្ហាញពី ឆន្ទៈ និងការប្តេជ្ញាចិត្តរួម ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការ ការចែករំលែកព័ត៌មាន និងបទពិសោធន៍ ព្រមទាំងសម្របសម្រួលការងារឱ្យកាន់តែជិតស្និទ្ធ ឈានទៅមុខកាន់តែរឹងមាំ សម្រេចបាននូវគោលដៅរួមក្នុងការងារប្រយុទ្ធប្រឆាំងបទល្មើសជួញដូរ ដឹកជញ្ជូនគ្រឿងញៀន និងឧក្រិដ្ឋកម្មឆ្លងដែន៕