FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ពលរដ្ឋផ្ទុះហិង្សា ដុតទីស្នាក់ការដែនជម្រកសត្វព្រៃលំផាត់ ខេត្តរតនគិរី

06-09-2026 18:06

(រតនគិរី)៖ នៅរសៀលថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៦នេះ ប្រជាពលរដ្ឋមួយក្រុម បានលើកគ្នាទៅដុតកម្ទេចកទីស្នាក់ការរងស្រែជ្រៃ នៃដែនជម្រកសត្វព្រៃលំផាត់ ក្នុងខេត្តរតនគិរី។

របាយការណ៍បានឱ្យដឹងថា នៅព្រឹកថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៦នេះ ក្រុមការងារមន្ត្រីឧទ្យានុរក្សដែនជម្រកសត្វព្រៃលំផាត់ចំនួន៣រូប និងអ្នកល្បាតស្ម័គ្រចិត្ត១រូប បានចុះល្បាត នៅចំណុចព្រៃមាស ស្ថិតនៅភូមិថ្មី(ស្រែជ្រៃ) ឃុំជ័យឧត្តម ស្រុកលំផាត់ ខេត្តរតនគិរី។

ក្រុមការងារបានល្បាតមកដល់ចំណុចខាងលើ បានត្រួតពិនិត្យឃើញប្រជាពលរដ្ឋប្រមាណ៨០នាក់ សម្រុកចូលជីករ៉ែមាស។ ក្នុងពេលនោះ ក្រុមការងារ ក៏បានអប់រំណែនាំឱ្យពួកគាត់ត្រឡប់ទៅផ្ទះវិញ។

លុះរសៀលថ្ងៃដដែល មានសេចក្តីរាយការណ៍ថា មានប្រជាពលរដ្ឋជិះម៉ូតូត្រឡប់ទៅផ្ទះវិញ ក៏ដួលម៉ូតូស្លាប់។ ពលរដ្ឋដែលស្លាប់នោះ រស់នៅភូមិរយ៉ ឃុំរយ៉ ស្រុក កោះញែក ខេត្តមណ្ឌលគិរី ។

ប្រជាពលរដ្ឋ បានលើកឡើងថា ពលរដ្ឋដែលស្លាប់នោះ ដោយសារមន្ត្រីឧទ្យានុរក្សដេញចាប់ និងមានផ្ទុះអាវុធ ទេីបបង្កឱ្យដួលម៉ូតូ។

មន្ត្រីឧទ្យានុរក្ស បានច្រានចោលការលើកឡើងរបស់ប្រជាពលរដ្ឋ ហើយបញ្ជាក់ថា ពួកគាត់មិនបានដេញ ចាប់ និងផ្ទុះអាវុធនោះឡេីយ ដោយ គ្រាន់តែអប់រំណែនាំ ឱ្យត្រឡប់ទៅផ្ទះវិញតែប៉ុណ្ណោះ។

ផ្តើមចេញពីរឿងពលរដ្ឋម្នាក់បានស្លាប់នេះ នៅវេលាម៉ោង៤រសៀល ប្រជាពលរដ្ឋនៅភូមិរយ៉ បានលេីកគ្នាជាច្រេីននាក់ ទៅវាយកម្ទេច និងដុតទីស្នាក់ការរងស្រែជ្រៃ៕