FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

កងរាជឣាវុធហត្ថខេត្តបញ្ជូនជនសង្ស័យម្នាក់ទៅសាលាដំបូងខេត្ត ពាក់ព័ន្ធករណី រំលោភសេពសន្ថវៈ

06-09-2026 15:35

(បន្ទាយមានជ័យ)៖ កម្លាំងជំនាញមូលដ្ឋានអាវុធហត្ថក្រុងសិរីសោភ័ណ នៅថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២៦ បានបញ្ជូនជនសង្ស័យម្នាក់ទៅសាលាដំបូងខេត្ត អនុវត្ត តាម និតិវិធីច្បាប់ ពាក់ព័ន្ធករណី រំលោភសេពសន្ថវៈមានស្ថានទម្ងន់ទោស។

ការបញ្ជូនជនសង្ស័យម្នាក់ទៅសាលាដំបូងខេត្ត បន្ទាប់ពីទទួលបណ្តឹងពីឈ្មោះ . . ភេទស្រី អាយុ៤៨ឆ្នាំ រស់នៅសង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ស្ដីពីករណី រំលោភសេពសន្ថវៈ មកលើកូនស្រីបង្កើតរបស់ខ្លួន ឈ្មោះ . . អាយុ១១ឆ្នាំ ដែលប្រព្រឹត្តកាលពីវេលាម៉ោង០៩និង០០នាទី ថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២៦ ស្ថិតក្នុងភូមិ២ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។

ក្រោយពីទទួលពាក្យបណ្តឹង កម្លាំងជំនាញមូលដ្ឋាន កងរាជអាវុធហត្ថក្រុង ដឹកនាំដោយលោកវរសេនីយ៍ត្រី សុខ ឡេង មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងបានធ្វើការស្រាវជ្រាវនិងកំណត់មុខសញ្ញាបាន នៅវេលាម៉ោង០៧និង៣០នាទី ថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២៦ ទើបកម្លាំងជំនាញធ្វើកាឃាត់ខ្លួនជនសង្ស័យចំនួន០១នាក់ ឈ្មោះ នួន រតនៈ (ហៅជា) ភេទប្រុស អាយុ៣៦ឆ្នាំ មុខរបរលក់ដូរ រស់នៅភូមិ២ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ហើយនាំមកកាន់មូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណដើម្បីធ្វើការសួរនាំ និងចាត់ការតាមនីតិវិធី

លោកវរសេនីយ៍ត្រី សុខ ឡេង មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណបានឱ្យដឹងថា ក្រោយឃាត់ខ្លួននិងសួរនាំរួច ជនសង្ស័យបានឆ្លេីយសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពរំលោភសេពសន្ថវៈទៅលើជនរងគ្រោះមិនទាន់គ្រប់អាយុពិតប្រាកដមែន គឺបានចំនួន០៤លើក។

ដោយផ្អែកលេីចម្លេីយសារភាព និងយោងតាមពាក្យបណ្ដឹង កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុង កសាងសំណុំរឿងបញ្ជូនមកកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តចាត់ការបន្តតាមនីតិវិធី។

លោកវរសេនីយ៍ទោ ព្រហ្ម ថេង ប្រធានមន្ទីរស្រាវជ្រាវនិងបង្ក្រាបបទល្មេីសបានឱ្យដឹងថា ការបង្ក្រាបករណីខាងលើនេះ ក៏ទទួលបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួលនីតិវិធីពី ឯកឧត្តម កើត វណ្ណារ៉េត ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តផងដែរ។

បច្ចុប្បន្ន ជនសង្ស័យត្រូវបានកម្លាំងការិយាល័យប្រឆាំងការជួញដូរមនុស្ស កងរាជអាវុធហត្ថខេត្តបញ្ជូនទៅសាលាដំបូងខេត្តហើយ នៅរសៀលថ្ងៃអាទិត្យ ទី០៦ ខែកញ្ញា ឆ្នាំ២០២៦នេះ ដើម្បីអនុវត្តតាមនីតិវិធី៕