FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

នាយឧត្តមសេនីយ៍ មាស វិរិទ្ធ សំណូមពរឱ្យតំណាងសាសនាទាំងអស់ក្នុងខេត្តព្រះសីហនុជួយពង្រីកការផ្សព្វផ្សាយពីបញ្ហាគ្រឿងញៀន App NoDrug ដល់បរិស័ទរបស់ខ្លួន

06-09-2026 15:31

(ព្រះសីហនុ)៖ នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការនៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បាន សំណូមពរឱ្យតំណាងសាសនាទាំងអស់ក្នុងខេត្តព្រះសីហនុជួយពង្រីកការផ្សព្វផ្សាយពីបញ្ហាគ្រឿងញៀន App NoDrug ដល់បរិស័ទរបស់ខ្លួន ដេីម្បីលុបបំបាត់ការប្រេីប្រាស់គ្រឿងញៀនក្នុងសហគមន៍។

នាយឧត្តមសេនីយ៍ មាស វិរិទ្ធ សំណូមពរបែបនេះក្នុងឱកាសចូលរួមជាគណៈអធិបតីសិក្ខាសាលាផ្សព្វផ្សាយអប់រំស្តីពី «ការលើកកម្ពស់ការយល់ដឹងពីផលប៉ះពាល់ នៃការប្រើប្រាស់គ្រឿងញៀន App NoDrug និងច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន ក្នុងវិស័យអន្តរសាសនា» នៅថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៦ នេះ ដែលមានការចូលរួមពីតំណាងក្រសួង ស្ថាប័ន អង្គភាព និងតំណាងសាសនាទាំង៥ នៅខេត្តព្រះសីហនុ សរុបចំនួន ៥០០ អង្គ/នាក់ ។

សិក្ខាសាលានេះរៀបចំឡើងដោយអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនសហការជាមួយរដ្ឋបាលខេត្តព្រះសីហនុ និងក្រុមប្រឹក្សាបណ្ដាញព្រះវិហារគ្រីស្ទបរិស័ទកម្ពុជា ។

លោក នៃ គង់ អភិបាលរងខេត្តព្រះសីហនុ និងលោក អ៊ួង យូហាន ប្រធានក្រុមប្រឹក្សាបណ្ដាញព្រះវិហារគ្រីស្ទបរិស័ទ បានមានប្រសាសន៍ថាការរៀបចំនេះក្នុងគោលបំណងឲ្យសាសនាទាំងអស់ចូលរួមក្នុងការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន និងប្រើប្រាស់កម្មវិធីទូរសព្ទដៃ NoDrug ។

ក្នុងឱកាសនោះ នាយឧត្តមសេនីយ៍ មាស វិរិទ្ធ គូសបញ្ជាក់ ថា រាជរដ្ឋាភិបាលបន្តវេនដឹកនាំដោយសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជាបន្តរក្សាបាននូវសុខដុមរមនីយសាសនា សេរីភាពជំនឿសាសនា បរិស័ទអាចចូលរួមការងារសង្គមបានតាមលទ្ធភាព។

ក្នុងឱកាសនោះដែរ នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ បានថ្លែងនូវអំណរគុណ និងកោតសរសើរ ចំពោះគ្រប់ភាគីពាក់ព័ន្ធទាំងអស់ដែលបាន ចូលរួមសកម្មភាពប្រយុទ្ធប្រឆាំងគ្រឿងញៀន និងបានសំណូមពរដល់តំណាងសាសនាដែលជាសិក្ខាកាមទាំងអស់យកចំណេះដឹងពីបញ្ហាគ្រឿងញៀន App NoDrug ដែលទទួលបានពីសិក្ខាសាលានេះ ផ្សព្វផ្សាយបន្តពង្រីកការយល់ដឹងដល់បរិស័ទរបស់ខ្លួន ពិសេសយុវជនគ្រប់ក្រុមគ្រួសារ និងប្រើប្រាស់App NoDrug ដើម្បីចំណេះដឹង និងរាយការណ៍យកគ្រឿងញៀនចេញពីសហគមន៍។

លោក ឆាយ វណ្ណា សមាជិកព្រឹទ្ធសភា បានថ្លែងថា ភាពសុខដុមរមនាសាសនា គឺពិតជាធ្វើឲ្យសង្គមមានសន្តិភាព សន្តិសុខ និងមានការអភិវឌ្ឍ ហើយការចូលរួមពីគ្រប់សាសនាទាំងអស់ជួយទៅលើការងារសង្គម គឺពិតជាអាចឱ្យសង្គមចៀសផុតបានពីបញ្ហាផ្សេងៗក្នុងនោះមានបញ្ហាគ្រឿងញៀនជាដើម៕